បរទេស៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា (UEFA) បានប្រកាសថាខ្លួនកំពុងអវត្តន៏នីតិវិធីដាក់វិន័យលើក្រុម Real Madrid, Barcelona និង Juventus ទាក់ទងនឹងផ្សំគំនិតគ្នាចូលរួមក្នុងព្រឹត្តការប្រកួតបាល់ទាត់ក្របខ័ណ្ឌ European Super League នាពេលកន្លងមក។
![]()
ក្រុមទាំង ៣ ខាងលើស្ថិតក្នុងចំណោមក្លឹបទាំង ១២ ដែលមិនបានបោះបង់គំនិតផ្តួចផ្តើមរៀបចំព្រឹត្តការណ៏ថ្មីមួយនេះឡើងខណៈដែលពួកគេនៅតែប្តេជ្ញាចិត្តតវ៉ាចំពោះអ្វីដែលពួកគេយល់ថាជារឿងត្រឹមត្រូវ ។ រីឯក្លឹប៩ផ្សេងទៀតក្នុងនោះ៦មកពីលីកកំពូលអង់គ្លេសបានដកខ្លួនចេញអស់ទៅហើយក្រោយពីរងការតវ៉ាយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្ររបស់ពួកគេ ចំពោះប្រធានក្លឹបដែលសម្រេចចិត្តចូលរួមព្រឹត្តិការណ៏មួយនេះ ។

សេចក្តីថ្លែងការណ៍របស់ UEFA បានបញ្ជាក់ថា បន្ទាប់ពីការស៊ើបអង្កេតមួយធ្វើឡើងដោយក្រមសីលធម៌និងអធិការកិច្ចរបស់ UEFA ទាក់ទងនឹងគម្រោងដែលគេហៅថាEuropean Super League នោះ ពីបទរំលោភលើក្របខណ្ឌផ្លូវច្បាប់របស់ UEFA ។ពួកេគេក៏បានបញ្ជាក់ផងដែរពីការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់ទណ្ឌកម្មក្លឹបទាំងបីដោយនិងអាចហាមមិនអោយចូលរួមព្រឹត្តការណ៏ពានរង្វាន់កំពូលទ្វីបអឺរ៉ុបChampion League ក្នុងរយៈពេលពីរឆ្នាំផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole
