បរទេស៖ អ្នកចាំទីអន្តរជាតិសេណេហ្គាល់ Edouard Mendy របស់ក្រុមតោខៀវ Chelsea បានតាមទាន់កំណត់ត្រាមិនអោយគូប្រកួតស៊ុត បាល់បញ្ចូលទី(Cleansheet)ក្នុងការប្រកួតវគ្គផ្តាច់ក្របខ័ណ្ឌ Champions League កាលពីថ្ងៃសៅរ៍បន្ទាប់ពីផ្តួលក្រុមគូប្រជែងមក ពីក្របខណ្ឌ Premier League ដូចគ្នាគឺ ក្រុមមេឃខៀវ Manchester City ក្នុងលទ្ធផល១ទល់និង០ ។លទ្ធផលជ័យជំនះនេះបាននាំ អោយពួកគេឈ្នះពាន រង្វាន់កំពូលទ្វីបអឺរ៉ុបនេះជាលើកទី២ក្នុងប្រវត្តិសាស្រ្ត ក្រោយខកខានចាប់តាំងពីឆ្នាំ២០១២។

ការប្រកួតនៅកីឡាដ្ឋានEstadio Do Dragao ទឹកដីក្រុមPortoនេះ ក្រុមMan. City បានព្យាយាមវាយបកតាមស្មើនៅតង់ទី២ តែមិនមានឪកាសដើម្បីវាយបំបែកពងមាន់ កីឡាករវ័យ ២៩ ឆ្នាំរូបនេះរហូតដល់ បញ្ចប់ការប្រកួតជាង ៩០ នាទី សម្រាប់ការប្រកួតម៉ោងធម្មតា ក្រោយពីខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Kai Havertz រកបានគ្រាប់ បាល់ នាំមុខ១គ្រាប់តាំងពីរតង់ទី ១នាទីទី មកម្លេះ។

គួររំលឹកថាមានអ្នកចាំទីតែ២នាក់ប៉ុណ្ណោះដែលធ្លាប់សាងស្នាដៃល្អបំផុតដោយមិនអោយគូប្រកួតស៊ុតបញ្ចូលទី(Cleansheet) នៅវគ្គផ្តាច់ ព្រ័ត្រ Champion League គឺអតីតអ្នកចាំទីValencia កីឡាករ Santiago Canizares ធ្លាប់ធ្វើបានដូច្នេះក្នុងការប្រកួតវគ្ភផ្តាច់ព្រ័ ត្រ រដូវ កាល ២០០០-២០០១ និងអតីតអ្នកចាំទីReal Madridកីឡាករ Keylor Navas ធ្លាប់ធ្វើបានក្នុងរដូវកាល ២០១៥-២០១៦៕
ប្រភពព័ត៍មាន៖ Goal
