បរទេស៖ អ្នកចាំទីរបស់ក្លឹប Burnley គឺកីឡាករ Tom Heaton ត្រៀមចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United នៅខែក្រោយនេះហើយ។

កីឡាករ Tom Heaton គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនទៀតដូចជា Neil Tayler និង Ahmed Elmohamady នឹងត្រូវចែកផ្លូវការជាមួយនឹងក្លឹប Burnley នៅរដូវក្តៅខាងមុខនេះ ដោយសារតែផុតកុងត្រាជាមួយនឹងក្លឹប។ ទោះបីជាមិនបានសម្បីតែមួយប្រកួតក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះក៏ដោយ ប៉ុន្ទែ Tom Heaton ត្រូវបានគេជឿជាក់ថានឹងវិលត្រលប់មកកាន់ទឹកដី Old Trafford សារជាថ្មីនៅរដូវក្តៅខាងមុខនេះ ដើម្បីជំនួសកន្លែងរបស់អ្នកចាំទីដៃទី៣ Sergio Romero និង Lee Grant ដែលអាចនឹងចាកចេញពីក្លឹប។

បើយោងទៅតាមសារព័ត៍មាន The Sun បានអោយដឹងថា Tom Heaton គឺបានសម្រេចចិត្តចុះកុងត្រារយៈពេល២ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United រួចហើយ ជាមួយនឹងលក្ខខណ្ឌបន្ថែម១ឆ្នាំទៀត ខណៈការប្រកាសជាផ្លូវការណ៍អាចនឹងត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាកខែក្រោយនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
