យុទ្ធនាការ Euro 2020 នៅសល់រយៈពេលតិចជាង១០ថ្ងៃទៀតប៉ុណ្ណោះ មុននឹងចាប់ផ្តើមការប្រកួត ប៉ុន្តែ លោកអ្នកដឹងឬទេ មានរឿងរ៉ាវដ៏គួរឲ្យចងចាំបំផុតក្នុងប្រត្តិសាស្ត្ររបស់ព្រឹត្តិការណ៍កីឡាបាល់ទាត់រយៈពេល៤ឆ្នាំម្តងមួយនេះ?
ការប្រកួត Euro ឆ្នាំ2020 នឹងបើកយុទ្ធនាការរបស់ខ្លួននៅកីឡដ្ឋាន Stadio Olimpico នៅក្នុងទីក្រុងរ៉ូម នាថ្ងៃទី12 ខែមិថុនា នៅមុនពេលការចាប់ផ្តើមការប្រកួតនៅប្រទេសម្ចាស់ផ្ទះចំនួន១១។ វគ្គផ្តាច់ព្រ័ត្រ នឹងរៀបចំឡើងនៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍ នាថ្ងៃទី12 ខែកក្កដា។
ក្រុមបាល់ទាត់ជម្រើសជាតិបារាំង អង់គ្លេស និងបែលហ្ស៊ិក អាចជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការលើកពាន ប៉ុន្តែ អ្នកជំនាញថា អាចជាក្រុមផ្សេង។
ព្រឹត្តិការណ៍ Euro ឆ្នាំ1960៖ ការចាប់ផ្តើមការប្រកួតជើងឯកអឺរ៉ុបជាលើកដំបូង
Euro 1960 ដែលកាលនោះត្រូវបានគេហៅថា European Nations’ Cup គឺជាព្រឹត្តិការណ៍ដំបូងគេ ដោយមានក្រុមចំនួន17 ប្រជែងដណ្តើមពាន ហើយក្នុងចំណោមនោះ ក្រុមចំនួន4បានទៅវគ្គផ្តាច់ព្រ័ត្រ។ វគ្គផ្តាច់ព្រ័ត្រដំបូងគេ បានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ដោយសហភាពសូវៀត បានផ្តួលក្រុមយូហ្គោស្លាវី ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ព្រឹត្តិការណ៍ Euro ឆ្នាំ1968៖ ការបោះកាក់ឲ្យក្រុមអ៊ីតាលីឈ្នះ
អ៊ីតាលី បានឈ្នះពាន Euro ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ មុននឹងឈានទៅវគ្គនេះ ពួកគេបានផ្តួលក្រុមយូហ្គោស្លាវី ក្នុងវគ្គ1/2ផ្តាច់ព្រ័ត្រ។ ប៉ុន្តែ មុននឹងឈ្នះពាន ក្រុមអ៊ីតាលី និងសហភាពសូវៀត មិនអាចរកបានគ្រាប់បាល់បញ្ចូលទីដូចគ្នា ក្រោយពីលេងបាន120នាទី ហើយការប្រកួតនេះក៏ត្រូវបានកាត់សេចក្តីដោយការបោះកាក់ ហើយអ៊ីតាលី ក៏បានឈ្នះ។
ព្រឹត្តិការណ៍ Euro ឆ្នាំ1976៖ ការចាប់កំណើតនៃការស៊ុតបាល់ប៉េណាល់ទី Panenka
ក្នុងឆ្នាំ1976 ក្រុមឆេកូស្លូវ៉ាគី បានឈ្នះពាន ក្រោយពីយកឈ្នះក្រុមអាល្លឺម៉ង់ខាងលិច ក្នុងការស៊ុតបាល់ប៉េណាល់កាត់សេចក្តី។ ខ្សែបម្រើប្រយុទ្ធ Antonín Panenka បានបង្កើតភាពល្បីល្បាញតាមរយៈការស៊ុតបាល់ប៉េណាល់ទីដែលគេឲ្យឈ្មោះថា Panenka ដែលជាការស៊ុតបាល់ស្រាលៗបញ្ចូលទី ដើម្បីបញ្ឆោតអ្នកចាំទីលោតខុសទិស។


