បរទេស៖ លោក Gareth Southgate គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បាននិយាយថា ការមិនអាចឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro 2020 នឹងត្រូវចាត់ទុកថាជាការបរាជ័យ។
ក្រុមដែលមានរហស្សនាមថា តោកំណាចទាំង៣មួយនេះ បានឈានទៅវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការន៍ World Cup ឆ្នាំ២០១៨ ហើយការដែលទៅវគ្គផ្តាច់ព្រ័ត្រ នឹងតម្រូវឲ្យពួកគេលេងលើទឹកដីខ្លួនឯងនាកីឡដ្ឋាន Wembley។ នៅពេលដែលត្រូវបានចោទសួរថា ការដែលមិនអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រូវបានចាត់ទុកថា ជាការបរាជ័យ ឬយ៉ាងណា លោក Southgate បានឆ្លើយថា៖ «ពិតមែនហើយ។ វានឹងក្លាយជាការបរាជ័យ។ ខ្ញុំគិតថា យើងត្រូវតែមានភាពជាក់លាក់លើបញ្ហានេះ។ យើងត្រូវតែរស់ជាមួយនឹងការរំពឹងទុក»។ លោក Southgate បានលើកឡើងបែបនេះ ក្រោយពីលោកបានប្រកាសសមាជិកក្រុមទាំង២៦នាក់សម្រាប់យុទ្ធនាការ Euro 2020ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ខាងមុខនេះ៕
ក្រុមអង់គ្លេស
អ្នកចាំទី៖ Jordan Pickford (Everton), Dean Henderson (Manchester United), Sam Johnstone (West Brom)
ខ្សែការពារ៖ Luke Shaw (Manchester United), Harry Maguire (Manchester United), Ben Chilwell (Chelsea), Reece James (Chelsea), John Stones (Manchester City), Kyle Walker (Manchester City), Tyrone Mings (Aston Villa), Conor Coady (Wolves) Kieran Trippier (Atletico Madrid/ESP), Trent Alexander-Arnold (Liverpool)
ខ្សែបម្រើ៖ Declan Rice (West Ham), Jordan Henderson (Liverpool), Kalvin Phillips (Leeds), Mason Mount (Chelsea), Jude Bellingham (Borussia Dortmund/GER)
ខ្សែប្រយុទ្ធ៖ Phil Foden (Manchester City), Raheem Sterling (Manchester City), Jack Grealish (Aston Villa), Harry Kane (Tottenham), Marcus Rashford (Manchester United), Jadon Sancho (Borussia Dortmund/GER), Dominic Calvert-Lewin (Everton), Bukayo Saka (Arsenal)
ប្រភពព័ត៌មាន៖ BBC