បរទេស៖ ខ្សែការពារ Aymeric Laporte បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិអេស្ប៉ាញជាលើកដំបូងពេលជួបជាមួយជម្រើសជាតិ ព័រទុយហ្កាល់ក្នុងការប្រកួតកម្តៅសាច់ដុំត្រៀមចូលរួមព្រឹត្តការណ៏ប្រកួតពានរង្វាន់យូរ៉ូឆ្នាំ ២០២០ នៅចំពោះមុខប្រិយមិត្តអ្នកគាំទ្រ ប្រមាណ១៤.៧៤៣ នាក់នៅឯកីឡដ្ឋាន Wanda Metropolitano ក្នុងទីក្រុងម៉ាឌ្រីដ។ខ្សែការពារក្រុមមេឃខៀវ Man. City វ័យ ២៧ ឆ្នាំរូបនេះទើបតែទទួលបានការស្នើសុំផ្លាស់ប្តូរ សញ្ជាតិអេស្ប៉ាញកាលពីពេលថ្មីៗនេះ ក្រោយពីមិនអាចចូលលេងឈុតធំសម្រាប់ក្រុមមាន់គកបារាំងបាន។

ក្រុមជម្រើសជាតិអេស្បាញមានឪកាសច្រើនជាងព័រទុយហ្គាល់ប៉ុន្តែមិនមានសំណាងនិងរកគ្រាប់បាល់បានជោគជ័យទៅលើ គូប្រគួតរបស់ពួកគេឡើយជាពិសេសAlvaro Morata និង Ferran Torres រីឯខ្សែប្រយុទ្ធ ឆ្នើមCristiano Ronaldoក៏មិនមានឪកាសបន្ថែមគ្រាប់បាល់សម្រាប់កំនត់ត្រាបន្ថែមទៀតនៅក្នុងក្រុមជម្រើសជាតិបាននោះផងដែរទេ។

គួតកត់សម្គាល់ថាមុនពេលចាប់ផ្តើមប្រកួតក្រុមទាំងពីរដែលជាប្រទេសជិតខាងនឹងគ្នា បានប្រកាសពីការធ្វើជាម្ចាស់ផ្ទះ ដេញថ្លៃរួមគ្នាដើម្បីសុំសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកWorld Cup ឆ្នាំ ២០៣០ ផងដែរ។ភាគីទាំងពីរក៏និងត្រូវធ្វើការប្រកួត កម្តៅសាច់ដុំមុនពេលព្រឹត្តការណ៏យូរ៉ូ ២០២០ចាប់ផ្តើមផងដែរ ខណៈអេស្បាញត្រូវធ្វើការប្រកួតជាមួយ លីទុយអានីនៅទីក្រុង Madridនៅថ្ងៃអង្គារសប្តាហ៏ក្រោយមុនពេលព័រទុយហ្កាល់និងត្រូវជួបអ៊ីស្រាអែលនៅថ្ងៃបន្ទាប់នាទីក្រុងLisbonលីសបោន៕
ប្រភពព័ត៍មាន៖ BBC
