បរទេស៖ Carlos Tevez អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមMan.Utdបានសម្រេចចិត្តចាកចេញពីក្លិបយក្សអាហ្សង់ទីន Boca Junior ក្រោយពីកីឡាករ វ័យ ៣៧ ឆ្នាំរូបនេះបានព្រមព្រៀងកាត់បន្ថយកិច្ចសន្យារយៈពេល ៦ ខែចុងក្រោយដែលនៅមានសុពលភាពរួចមក។ ទោះយ៉ាងណាអតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នៅឡើយ ប្រកាសជាផ្លូវការពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឡើយ នោះទេ។

Tevez ដែលបានផ្លាស់ពីក្រុមJuventusកាលពីឆ្នាំ២០១៥ បានវិលត្រលប់មកមាតុភូមិដោយចូលរួមជាមួyក្លិបកុមារភាពកាលពីឆ្នាំ ២០១៥ បន្ទាប់ពីទទួលបានជោគជ័យក្នុងអាជីពជាមួយក្លឹបមានមូលដ្ឋានរួមទីក្រុងគឺ Man. Utd និង Man.City។ ទោះយ៉ាងណា Tevezបានវិលត្រលប់មកចូលរួមជាមួយBoca Junior ម្តងទៀតនៅឆ្នាំ ២០១៨ ក្រោយចំណាយពេលលេងនៅលីកកំពូលចិន Chinese Super League ។

Tevez បានចូលរួមជាមួយក្លិបយក្សដែលមានមូលដ្ឋាននៅទីក្រុង Buenos Aires កាលពីនៅវ័យក្មេងពេលនោះរូបគេមានអាយុទើបតែ ១៦ ឆ្នាំប៉ុណ្ណោះ និងបានជួយក្លឹបឈ្នះពាន Apertura និង Copa Libertadores ឆ្នាំ ២០០៣ មុនពេលជួយក្លឹប Boca Junior ក្លាយជាម្ចាស់ជើងឯក Intercontinental Cup ក្រោយផ្តួល AC Milan ។ នៅឆ្នាំ ២០០៥ Tevez បានបន្តផ្សេងព្រេង ទៅលេងអោយក្លឹប Corenthiansរបស់ប្រេស៊ីលមុនពេលចាកចេញទៅលេងនៅលីកកំពូលអង់គ្លេសជាមួយ West Ham United, Man Utd,Man. City និង Juventus៕
