បរទេស៖ ខ្សែប្រយុទ្ធ Richarlison របស់ក្រុម Everton បានស៊ុតបាល់បញ្ចូលទីបើកឆាកដំបូងក្នុងជំនួបជួយអោយក្រុមជម្រើសជាតិប្រេស៊ីល បំបាក់ក្រុមអេក្វាឌ័រក្នុងលទ្ធផល ២-០ ដើម្បី​ឈរនៅលើកំពូលតារាងនៃការប្រកួតជម្រុះសម្រាប់​ក្រុមអាមេរិកខាងត្បូងក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។

Brazil vs. Ecuador score: Neymar sets up Richarlison winner to maintain perfect record in World Cup qualifying - CBSSports.com

ខ្សែប្រយុទ្ធឆ្នើមNeymar របស់ក្រុម Paris St-Germain ក្រោយបង្កើតឪកាសបញ្ចប់ទីសម្រាប់Richarlison រូបគេ​ក៏មានឪកាស​ទទួលបានបាល់ប៉េណាល់ជាលើកទី ២ ម្តងទៀតបន្ទាប់ពីមានកំហុសទៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ក្រុម Man. City ។ លទ្ធផលនេះមានន័យថាប្រេស៊ីលបានឈ្នះការប្រកួតជម្រុះ World Cup ទាំង ៥ លើករបស់ពួកគេ និងក្នុងចំណោមក្រុមទាំង ១០ មាន ១៥ ពិន្ទុពីការប្រកួតចំនួន ៥លើក ដោយនាំមុខក្រុមលេខ ២ អាហ្សង់ទីន៤ពិន្ទុ។

Brazil vs. Ecuador - Football Match Summary - June 4, 2021 - ESPN

អេក្វាឌ័រដែលឈរនៅលេខរៀង ៣ មាន ៩ ពិន្ទុបន្ទាប់ពីឈ្នះ ៣ ប្រកួតក្នុងវគ្គជម្រុះ ៤ លើកកន្លងមកខណៈដែល ប្រេស៊ីលបាន​ព្យាយាម​ផ្តួលពួកគេខណៈដែលក្រុមភ្ញៀវបានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតនេះយ៉ាងណាក៏ដោយ៕

ប្រភពព័ត៍មាន៖ BBC