បរទេស៖ លោក Gareth Southgate អង្វរអ្នកគាំទ្រអង់គ្លេសមិនអោយសើចចំអកនឹងកីឡាកររបស់គាត់ដែលលើកជង្គង់មុនការប្រកួតដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍ បន្ទាប់ពីមានការឹះគន់នៅទង្វើរបែបនេះក្នុងជំនួបទល់នឹងក្រុមអូទ្រីសកាលពីពេលកន្លងទៅ ខណៈដែលក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះលើក្រុមជម្រើសជាតិរ៉ូម៉ានី ១-០ ក្នុងការប្រកួតកម្តៅសាច់ដុំយូរ៉ូ ២០២០ ចុងក្រោយរបស់ពួកគេ។

England fans again boo own players for kneeling prior to kickoff vs. Romania - The News Motion

ក្រុមជម្រើសជាតិទាំង២គឺមានវាយប្រហារគ្នាទៅវិញទៅមកដូចគ្នារហូតត្រូវរង់ចាំដល់នាទីទី៦៩ទើបខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Marcus Rashford បានរកគ្រាប់បាល់នាំមុខបានមួយគ្រាប់ដោយបាល់ពិន័យ១១ម៉ែត្រពីការបង្កើតកំហុសដោយកីឡាករ Alexandru Cicaldu លើ Jack Grealish។ ក្រុមជម្រើសជាតិអង់គ្លេសមានឱកាសទទួលបានបាល់ពិន័យ១១មែ៉ត្រម្តងទៀតនៅនាទីទី៧៨ ប៉ុន្តែត្រូវបានអ្នកចាំទី Nita របស់ក្រុមជម្រើសជាតិរ៉ូម៉ានីជួយសង្គ្រោះបានពីការទាត់ដោយកីឡាករ Jordan Henderson ខណៈចប់ការប្រកួតអង់គ្លេសយកឈ្នះលើរ៉ូម៉ានីក្នុងលទ្ធផល១ទល់នឹង០។

England team again booed by fans before 1-0 win over Romania | Sports | beloitdailynews.com

គួរបញ្ជាក់ផងដែលថាក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវមានភារកិច្ចត្រូវប៉ះក្រុមជម្រើសជាតិក្រូអាតក្នុងការប្រកួតពានរង្វាន់ Euro 2020 នៅថ្ងៃទី១៣ខែមិថុនានេះក្នុងពូល D៕

ប្រភពព័ត៍មាន៖ Sportsmole