បរទេស៖ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្ស៊ិក និង​ហូ​ឡង់ បាន​​បំពេញ​​ការ​ត្រៀម​របស់​ពួក​គេសម្រាប់ Euro ឆ្នាំ​២០២០​របស់ពួកគេ​រួច​រាល់​ហើយ កាលពីថ្ងៃ​អាទិត្យ ក្រោយពី​បានយកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី និង​ហ្ស៊ក​ហ្ស៊ី រៀងៗខ្លួន។

ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ដែល​ជាក្រុម​មាន​ចំណាត់ថ្នាក់​លេខ​១​ក្នុងពិភព​លោក បានផ្តយល​ក្រុម​ម្ចាស់​ជើង​​ឯក​រង​ World Cup ឆ្នាំ​២០១៨ ក្រូអាស៊ី ក្នុងលទ្ធផល ១-០ តាម​រយៈ​គ្រាប់បាល់​ក្នុង​តង់​ទី​១​របស់​ខ្សែ​ប្រយុទ្ធ Romelu Lukaku ដែល​ទើប​តែ​បាន​ឈ្នះ​ពានក្រប​ខ័ណ្ឌ Serie A ជាមួយនឹងក្លិប Serie A​។ ក្រុម​រប់ស​លោក Roberto Martinez នឹងក្លាយ​ជាក្រុម​មួយ​ក្នុង​ចំណោមក្រុម​ដែលមានក្តីសង្ឃឹម​ខ្ពស់ក្នុងការ​លើក​ពាន ហើយ​ពួកគេ​ស្ថិតក្នុង​ពូល B រួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ដា​ណឺ​ម៉ាក ហ្វាំងឡង់ និង​រុស្ស៊ី​។

ក្នុង​ការ​ប្រកួតមិត្ត​ភាព​ដ៏​ស្វិត​ស្វាញ Lukaku វ័យ​២៨​ឆ្នាំ បាន​បង្កើត​ឲ្យ​មានការ​ប្រែ​ប្រួល​រវាងក្រុម​ទាំង​២ ហើយ​រូប​គេ​ពិត​ជា​គ្មាន​សំណាង​ឡើយ​ដែលមិន​អាច​រក​បាន​គ្រាប់បាល់បើក​ឆាក​នៅ​នាទី ទី​៣១​។ ស្រ​បពេល​ជាមួយ​គ្នា​នេះ ក្រុម​ជម្រើស​ជាតិ​ហូ​ឡង់ បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​ហ្ស៊ក​ហ្ស៊ី ក្នុងលទ្ធផល ៣-០​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia