សួស្តីប្រិយមិត្ត Cambosport ទាំងអស់ ថ្ងៃនេះ ក្រុមការងាររបស់យើងនឹងនាំលោកអ្នកមកស្គាល់មិត្តស្រី ឬភរិយារបស់តារាបាល់ឆ្នើមៗនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០។ ស្របពេលដែលយុទ្ធនាការប្រចាំទ្វីបអឺរ៉ុបមួយនេះ នឹងបើកការប្រកួតនៅរាត្រីថ្ងៃសុក្រ យើងនឹងត្រូវធ្វើការចាប់អារម្មណ៍កាន់តែកៀកចំពោះមិត្តស្រី និងភរិយារបស់កីឡាករក្រុមព័រទុយហ្គាល់។
អ្នកស្រី Georgina Rodriguez (ភរិយា Cristiano Ronaldo)
នាង Georgina Rodriguez បានធំធាត់នៅទីក្រុង Jaca ភាគឦសាន្ត ប្រទេសអេស្ប៉ាញ ហើយនាងមានម្តាយជាជនជាតិអេស្ប៉ាញ និងឪពុកជាជនជាតិអាហ្សង់ទីន។
នាង April Ivy (មិត្តស្រី Ruben Dias)
នាង April Ivy ដែលមានឈ្មោះពិតប្រាកដ Mariana Gonçalves គឺជាតារាចម្រៀងដ៏ល្បីមួយរូប និងអាចច្រៀងជាភាសាអង់គ្លេសបាន ដោយនាងបានទទួលចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Portuguese iTunes ជាមួយនឹងបទចម្រៀង Be Ok។ April បានចាប់ផ្តើមកសាងទំនាក់ទំនងជាមួយនឹង Dias កាលពី៣ឆ្នាំមុន។
Magui Corceiro (មិត្តស្រីខ្សែប្រយុទ្ធ Joao Felix)
នាង Margarida Corceiro កើតនៅខែតុលា ឆ្នាំ២០០២ ហើយនាងបានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ជាលើកដំបូងរបស់នាង ក្នុងឆ្នាំ២០១៩។ ចាប់តាំងពីពេលនោះមក នាងបានក្លាយជាតារាល្បីប្រចាំកម្មវិធី Bem me Quer។
នាង Ana Pinho (ភរិយាខ្សែបម្រើ Bruno Fernandes)
ខ្សែបម្រើដ៏ឆ្នើមរបស់ព័រទុយហ្គាល់រូបនេះ បានរៀបការជាមួយនឹងនាង Ana Pinho ហើយពួកគេបានបង្កាត់ភ្លើងស្នេហាតាំងពីនៅវិទ្យាល័យមកម្ល៉េះ។
នាង Daniela Machado (មិត្តស្រី Joao Cancelo)
ខ្សែការពារ Joao Cancelo មានទំនាក់ទំនងស្នេហាជាមួយនឹងនាង Daniela Machado ជាយូរមកហើយ ពោលគឺតាំងពីកុមារភាពមកម្ល៉េះ៕
ប្រភពព័ត៌មាន៖ All Football






