បរទេស៖ ក្រូអាតនឹងមិនមានវត្តមានកីឡាករឆ្នើម Ivan Perisic សម្រាប់ការប្រកួតព្រឹត្តិការណ៏យូរ៉ូឆ្នាំ ២០២០ វគ្គ ១៦ ក្រុមចុងក្រោយជាមួយក្រុមអេស្បាញនោះទេ បន្ទាប់ពីខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុម Inter Milan រូបនេះបានធ្វើតេស្ត៍វិជ្ជមានមេរោគកូវីត-១៩កាលពីថ្ងៃសៅរ៍។
Perisic បានដើរតួនាទីដ៏សំខាន់សម្រាប់ក្រុមដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូលបីប្រកួតកន្លងមកនិងធ្លាប់បានជួយក្រុមរហស្សនាមក្រឡាអុកក្រូអាតឈានដលវគ្គ World Cup ២០១៨ ផងដែរ។
ទោះយ៉ាងណា ក្តីសង្ឃឹមក្នុងការវិលត្រលប់មកប្រកួតការប្រកួតរបស់គាត់មើលទៅដូចជាឈានដល់ទីបញ្ចប់ក៏ព្រោះតែ Perisic និងត្រូវដាក់អោយនៅដាច់ដោយឡែកតែម្នាក់ឯង និងទទួលការព្យាបាលរយៈពេល ១០ ថ្ងៃ។ ដូច្នេះរូបគេនិងត្រូវខកខានការប្រកួតវគ្គ ១/៤ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រសិនក្រូអាតអាចឈានដល់ព្រឹត្តិការណ៏ដ៏អស្ចារ្យមួយនេះ៕
ប្រភពព័ត៍មាន៖ Besoccer