បរទេស៖ ក្លឹប Atletico Madrid បានបញ្ជាក់ប្រាប់ក្រុមបិសាចក្រហម Manchester United ថាកីឡាករ Saul Niguez  នឹងអាចអនុញ្ញាតអោយចាកចេញពីកីឡាដ្ឋាន Wanda Metropolitano នៅរដូវក្តៅនេះប្រសិនបើមានការផ្តល់ជូនដ៏សមរម្យណាមួយ។

Why Saúl Ñíguez is the big-game player Manchester United need - Manchester Evening News

ខ្សែបម្រើអន្តរជាតិ​អេស្បាញ​​រូបនេះបានគឺជាផ្នែកដ៏សំខាន់មួយសម្រាប់ក្រុមលោក Diego Simeone ក្នុងការគ្រងតំណែងជើងឯក La Liga កាលពី​រដូវ​កាលចាស់ដោយរកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប៤១ប្រកួត។ ទោះបីជាយ៉ាងណា Saul មិនបានជាប់ជម្រើសជាតិអេស្ប៉ាញ​របស់លោក Luis Enrique សម្រាប់​ព្រឹត្តិការណ៏ Euro ២០២០ នេះឡើយ។

Manchester United make Saul Niguez decision as they're left shocked at Atletico Madrid asking price - Daily Record

ក្លឹបធំៗជាច្រើននៅក្របខ័ណ្ឌ Premier League ក្រៅពី Man United ក៏មានដូចជា Man City, Chelsea និង Liverpool សុទ្ធ​តែមាន​ការផ្សារភ្ជាប់ជាមួយនឹង Saul ផងដែរ។ ​ម្ចាស់ជើងឯកអេស្បាញ AT Madrid កំពុងប្រឈមនឹងលទ្ធភាពផ្នែកហិរញ្ញវត្តុលើប្រាក់ថ្លៃឈ្នួលកីឡាករ ស្របពេលកិច្ច​ព្រម​ព្រៀងរបស់ខ្សែបម្រើកណ្តាលរូបនេះមានសុពលភាពដល់ខែ ២០២៦ ឯណោះ។ ទោះយ៉ាងណាតម្លៃខ្លួនទិញផ្ដាច់កុងត្រារបស់ Saul គឺតម្លៃ​ដល់​ទៅ១៥០លានយូរ៉ូឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole