បរទេស៖ លោក Carlo Ancelotti គ្រូបង្វឹកថ្មី Real Madrid ចង់នាំយកអតីត​កូនក្រុមនៅ Everton កីឡាករ​ Richarlison មកកាន់ Rea; Madrid ដើម្បីពង្រឹងតំបន់ប្រយុទ្ធបន្ថែមទៀតនៅរដូវក្តៅនេះ។

Richarlison: Everton boss Carlo Ancelotti is among GOAT and we can achieve  things together | Football News | Sky Sports

គួរបញ្ជាក់ថាអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីរូបនេះបានសម្រេច​ចិត្តចាក​ចេញ​ពីទឹកដី Goodison Park ត្រលប់ទៅកាន់អតីតក្លឹបក្រោយចាកចេញ ៥ ឆ្នាំពោលគឺក្រោយពីដឹកនាំEverton បានតែ១រដូ​វ​កាល​ប៉ុណ្ណោះ។ ស្របពេលក្លឹបមិនទាន់ទទួលបានការផ្តល់ភ្លើងខៀវនាំយកកីឡាករថ្មីមករួមក្រុមនៅឡើយក៏ពិតមែនប៉ុន្តែយោងគេហទំព័រ Goal បានចុះផ្សាយថាលោក Ancelotti បានទាក់ទងអតីតក្លឹបនិងសាមីខ្លួន Richarlison ពីលទ្ធភាពនៃការផ្ទេរដែលអាច​កើត​មានឡើងនៅរដូវក្តៅនេះ។

Ancelotti: Richarlison can do better

ជាការឆ្លើយតប Everton នៅមិនទាន់បានបង្ហាញសញ្ញជាវិជ្ជមានជុំវិញការចង់លក់ កីឡាករសំខាន់របស់ខ្លួនសញ្ជាតិ​ប្រេស៊ីល​ដែលនៅ​មានកិច្ចសន្យា ៣ ឆ្នាំទៀតជាមួយក្លឹបនៅឡើយទេ ។ទោះយ៉ាងណាពួកគេនិងពិចារណាលើការដេញ​ថ្លៃទឹក ប្រាក់ តម្លៃខ្លួនច្រើនជាង ៥០ លានផោនដែលពួកគេបាន ចំណាយសម្រាប់Richarlison ទៅក្លឹបWatford ក្នុងឆ្នាំ ២០១៨ ដើម្បី ជាហេតុផលសមមស្របមួយ ខណៈសាមីខ្លួនក៏មានបំណងចង់ ផ្លាស់មកកាន់ទឹកដីSantiago Bernabeu ផង​ដែរនោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole