បរទេស៖​ Rui Patricio បានចូលរួមជាមួយក្រុម Roma ពីក្រុមចចកខ្មៅWolverក្នុងតម្លៃបិទជិតមួយដែលមិន បានបង្ហាញ​អោយដឹងជាផ្លូវការណ៏។ប៉ុន្តែទោះយ៉ាងណាក្លឹបនៅក្របខណ្ឌ Premier League បានបញ្ជាក់ពីកិច្ច​ព្រមព្រៀង​នេះ​ជាមួយក្រុមខ្លាធំ Roma ថាពួកគេបានចំណាយប្រាក់ ប្រមាណ ៩,៨ លានផោនកាលពីល្ងាច​ថ្ងៃអង្គារ​សម្រាប់កិច្ចសន្យាផ្ទេរនេះ។

Rui Patricio completes move from Wolves to Roma | Largs and Millport Weekly  News

កីឡាករអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់មានវ័យ ៣៣ ឆ្នាំរូបនេះក្លាយជាការសមាជិកថ្មីដំបូងគេសម្រា់លោក Jose Mourinho ចាប់តាំងពីអតីតគ្រូបង្វឹកក្រុមមាន់ខ្នាយមាស Tottenham ត្រូវបានតែងតាំងជាគ្រូបង្វឹកនៅ Roma ក្នុងខែឧសភា។ Patricio បាននិយាយនៅលើគេហទំព័រផ្លូវការណ៏របស់ក្លឹបគឺ www.asroma.com ថាៈ Roma គឺជាក្លិបដ៏​ធំ​មួយ​និងជាការប្រកួតប្រជែងថ្មី ដូច្នេះហើយធ្វើអោយខ្ញុំពិតជារំភើបក្នុងការព្យាយាមនិងជួយក្លិបឲ្យសម្រេច​គោល​​ដៅរបស់ខ្លួន ។នៅក្នុងទីក្រុងRome  យើងកំពុងនិយាយអំពីគ្រូបង្វឹកដ៏អស្ចារ្យបំផុតម្នាក់នៅលើពិភព លោក ហើយខ្ញុំពិតជារំភើបក្នុងការចាប់ផ្តើមធ្វើការជាមួយគាត់និងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីជួយក្រុម។

Officiel: Rui Patrício rejoint José Mourinho à l'AS Roma

Patricio បានចូលរួមជាមួយ Wolves ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីស្នើសុំចាកចេញពី Sporting បន្ទាប់ពីមានការ វាយប្រហារទៅលើទីលានហ្វឹកហាត់របស់ក្លឹប Lisbon ពីសំណាក់អ្នកគាំទ្រ៕

 

ប្រភពព័ត៍មាន៖ Sportsmole