គ្រូបង្វឹកប្រដាល់គុនខ្មែរ លោក ឡុង វិបុល របស់ក្លិបប្រដាល់វិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃអាទិត្យ បានបង្ហោះព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នៅលើផេចហ្វេសប៊ុករបស់ខ្លួន គឺលោកបានប្រកាសកាត់កាលកីឡាករ ឡុង សំណាង ដែលជាសិស្ស និងជាប្អូនប្រុសរបស់លោក ហើយគ្រូបង្វឹករូបនេះ ក៏សូមមិនទទួលខុសត្រូវ ចំពោះរឿងហេតុ ដែលបានកើតមាន ឬ ឡុង សំណាង បានប្រព្រឹត្តទៀតនោះដែរ។
ជាមួយការសរសេររៀបរាប់យ៉ាងវែងអន្លាយ (យើងសូមកែសម្រួលខ្លះ) នោះ លោក ឡុង វិបុល ចង់ប្រាប់ថា កីឡាករ ឡុង សំណាង ដែលជាសិស្ស និងប្អូនបង្កើតរបស់លោក ឥឡូវនេះ បានសុំចេញពីក្លិបប្រដាល់វិបុលដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ ហើយ ហើយកីឡាកររូបនេះ បានបង្ហោះថា «លាហើយ ប្រដាល់គុនខ្មែរ និង ជាក្មេង ឬកូនកំព្រា»។
ចំពោះការសម្រេចចាកចេញរបស់កីឡាករ ឡុង សំណាង នេះ លោក ឡុង វិបុល បានបញ្ជាក់ទៅអ្នក ដែលបានស្គាល់ ឡុង សំណាង ថា៖ «បើមានរឿងអ៊ី កើតឡើង ចំពោះកូនសិស្ស ឬប្អូនមួយនេះ (ឡុង សំណាង) ខាងក្លិប និងបងម្នាក់នេះ មិនទទួលខុសត្រូវឡើយ ហើយខ្ញុំសូមផ្តាំទៅកូនសិស្សទាំងអស់ ដែលធ្លាប់ហ្វឹកហាត់ជុំ និងហូបអាហារស្នាក់នៅរួមគ្នា សូមកុំយកគំរូតាម ឡុង សំណាង ឱ្យសោះ ពីព្រោះអត់ល្អទេ។ ខ្ញុំក៏សូមផ្តាំទៅអ្នក ដែលយក (ឡុង សំណាង) ទៅនៅជាមួយនោះ សូមដកខ្លួនចេញទៅ ដើម្បីកុំឱ្យមានរឿងពាក់ព័ន្ធដល់ខ្លួន»។
«កាលមករស់នៅទីក្រុងភ្នំពេញ ដំបូង មិនទាន់ស្គាល់អ៊ីសោះ និយាយអប់រំណែនាំស្តាប់ ដល់ពេលបានស្គាល់មិត្តភក្តិច្រើន និយាយមិនបានទេ គេ (ឡុង សំណាង)ថា រស់នៅជាមួយគ្រូ ឬបង គ្មានទេ សេរីភាពដើរលេងកម្សាន្តសប្បាយៗជាក្រុម…ខ្ញុំនឹកឃើញថា ជាប្អូនទើបខំយកមកពីខេត្តរតនគិរី មករស់នៅភ្នំពេញ ដើម្បីបានហ្វឹកហាត់ និងធ្វើការងារ នឹងគេ ប៉ុន្តែទីបំផុតក៏បែកឆ្វេង និយាយមិនស្តាប់»។
ខ្ញុំសូមជូនទៅតាមដំណើរ ម៉ូតូ១គ្រឿង និងថវិកាមួយចំនួន កាលមកពីខេត្តមានតែខ្លួនប្រាណ និងពងក្តបីទេ ដល់ទៅវិញមានទាំងសម្ភារ និងថវិកា ហើយថាពិបាករស់នៅទៀត វ័យនៅក្មេងណាស់អាយុទើបតែ២០ឆ្នាំទេ សូមផ្តាំថា កុំយកអនាគតទៅបំផ្លាញចោលអ៊ីណា។
លោកបានបន្ថែមថា៖ «ខ្ញុំសូមនិយាយ កុំថាឡើយមានបងប្អូនតែ២នាក់នេះ តែបើប្អូនចិត្តដាច់ គឺក្នុងនាមខ្ញុំជាគ្រូ និងបង ក៏ត្រូវតែកាត់ចិត្តដាច់ដែរ។ ខ្ញុំសូមទោសដល់ខ្មោចម្តាយខ្ញុំផង។ ខ្ញុំជួយចិញ្ចឹមអ្នកដទៃ ប្រដែរប្រដៅបាន ដល់ពេលប្អូនខ្លួនឯង និយាយមិនស្តាប់ទេ បើសិនរូបគេគិតថា ទៅរស់នៅកន្លែងផ្សេងល្អ ជូនតាមដំណើរ ហើយខ្ញុំក៏សូមប្រកាសរកកូនសិស្សបន្ថែមទៀតចំនួន១០នាក់ ជាជំហានទី ១ តែត្រូវមានការតស៊ូ នៅក្នុងក្លិប ហ្វឹកហាត់ប្រចាំថ្ងៃផង ហេតុនេះសូមអាណាព្យាបាល មកបំពេញឯកសារតម្កល់នៅក្នុងក្លិបផង ស្នាក់នៅហូបអាហារជុំគ្នា និងចូលរួមប្រកួត នៅតាមកម្មវិធីនាៗ របស់TV ក្នុងរាជធានីភ្នំពេញផង»៕
ថ្ងៃនេះ ខ្ញុំបាទ ឡុង វិបុល ជាគ្រូបង្ហាត់ នៅក្នុងក្លិបប្រដាល់ វិបុល ដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ នៃសមាគមអង្គភាព កីឡាប្រដាល់ក្រសួងមហាផ្ទៃ ។ ខ្ញុំសូមប្រកាសជូនព័ត៍មានថា ( ឡុង សំណាង កាលពីមុនជាកូនសិស្ស និងជាប្អូនផង ឥឡូវនេះរូបគេសូមចេញពីក្លិប គេបានបង្ហើសថាលាហើយ ប្រដាល់គុន ខ្មែរ និង ជាក្មេងឬកូនកំព្រា) ខ្ញុំសូមនិយាយថា បើមានរឿងអ៊ីកើតឡើង ចំពោះកូនសិស្សឬប្អូនមួយនេះ ខាងក្លិបនិងបងមិនទទួលខុសត្រូវឡើយ ហើយខ្ញុំសូមផ្តាំទៅកូនសិស្សទាំងអស់ ដែលធ្លាប់ហ្វឹកហាត់ជុំ និងហូបអាហារស្នាក់នៅរួមគ្នា សូមកុំយកគំរូតាមសិស្សឬប្អូនមួយនេះឱ្យសោះ ពីព្រោះអត់ល្អទេណា ហើយក៏សូមផ្តាំទៅអ្នកដែលយកទៅនៅជាមួយនោះ សូមដកខ្លួនចេញផង កុំឱ្យមានរឿងពាក់ព័ន្ធជាមួយឱ្យសោះ កូនសិស្សដែលយកទៅនៅជាមួយណា> ។ កាលមករស់នៅទីក្រុងភ្នំពេញ ដំបូង មិនទាន់ស្គាល់អ៊ីសោះ និយាយអប់រំណែនាំស្តាប់ ដល់ ពេលបានស្គាល់មិត្តភក្តិច្រើននិយាយមិនបានទេ គេថារស់នៅជាមួយគ្រូ ឬបងគ្មានទេ សេរីភាពដើរលេងកម្សាន្តសប្បាយៗៗៗជាក្រុម មករស់នៅជាមួយគ្រូ និងបង
ក្នុង១ខែអាចរកថវិកាបានច្រើនណាស់ គឺទាំងធ្វើការងារនិងឡើងប្រកួតផងគឺបាន (575$ ដុល្លា ហើយសំខាន់បំផុតនោះបាយទឹកភ្លើងកន្លែងស្នាក់នៅខាងក្លិបជាអ្នកចេញទាំងអស់) ខ្ញុំនឹកឃើញថាកូនសិស្ស ឬប្អូនសូមមកនៅហ្វឹកហាត់និងធ្វើការងារ ខំយកមកពីខេត្តរតនគិរី មករស់នៅភ្នំពេញ និងគេ ទីបំផុតក៏បែកឆ្វេងនិយាយមិនស្តាប់ខ្ញុំសូមជូនទៅតាមដំណើរ ម៉ូតូ១គ្រឿង និងថវិកាមួយចំនួន កាលមកពីខេត្តមានតែខ្លួនប្រាណ និងពងក្តបីទេ ដល់ទៅវិញមានទាំងសម្ភារ និងថវិកា ហើយថាពិបាករស់នៅទៀត វ័យនៅក្មេងណាស់អាយុទើបតែ២០ឆ្នាំទេ សូមផ្តាំថា កុំយកអនាគតទៅបំផ្លាញចោលអ៊ីណា។ ខ្ញុំសូមនិយាយកុំថាឡើយមានបងប្អូនតែ២ នាក់នេះទេ បើសិនជាសិស្ស និងប្អូនចិត្តដាច់ ក្នុងនាមខ្ញុំជាគ្រូនិងបងផង ក៏ត្រូវតែកាត់ចិត្តដាច់ដែល ។ ខ្ញុំសូមទោសដល់ខ្មោចម្តាយខ្ញុំផង ខ្ញុំជួយចិញ្ចឹមអ្នកដទៃប្រដែរប្រដៅបាន ដល់ពេលប្អូនខ្លួនឯង និយាយមិនស្តាប់ទេ បើសិនរូបគេគិតថា ទៅរស់នៅកន្លែងផ្សេងល្អ ជូនតាមដំណើរ។ ខ្ញុំសូមអរគុណ ហើយខ្ញុំក៏សូមប្រកាសរកកូនសិស្សបន្ថែមទៀតចំនួន10 នាក់ជាជំហានទី១ ត្រូវមានការតស៊ូនៅក្នុងក្លឹបហ្វឹកហាត់ប្រចាំថ្ងៃផងដែល សូមអាណាព្យាបាលមកបំពេញឯកសារតំកល់នៅក្នុងក្លឹបផង ស្នាក់នៅហូបអាហារជុំគ្នា និងចូលរួមប្រកួតនៅតាមកម្មវិធីនាៗរបស់TV ក្នុងរាជធានីភ្នំពេញផងដែល ។