បរទេស៖ អតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Man United លោក Gabriel Heinze ត្រូវបានក្លឹប Atlanta Utd នៅលីកកំពូលសហរដ្ឋអាមេរិក MLS បញ្ចប់តំណែងពីគ្រូបង្វឹកផ្លូវការណ៏ហើយនៅថ្ងៃច័ន្ទនេះ ។ការសម្រេចចែកផ្លូវគ្នាសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅភាគខាងកើតសហរដ្ឋអាមេរិកមួយនេះបានកើតមានឡើងបន្ទាប់ពីអ្នកចាត់ការទូទៅសញ្ចាតិអាហ្សង់ទីនវ័យ ៤៣ ឆ្នាំរូបនេះបានដឹកនាំក្លឹបឈ្នះការប្រកួតតែ ២ លើកគត់ក្នុងចំណោមការប្រកួតសរុប ១៣ដងរបស់ខ្លួន ខណៈក្លឹបកំពុងឈរនៅលេខរៀងទី ១០ក្នុងតារាង។
![]()
ជំនួយការគ្រូបង្វឹកលោក Rob Valentino នឹងត្រូវចូលកាន់កាប់មូលដ្ឋានបណ្តោះអាសន្ន។អាត្លង់តាដែលបានឈ្នះពានរង្វាន់ MLS នៅឆ្នាំ ២០១៨ ក្នុងរដូវកាលទី ២ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថាៈ មានបញ្ហាជាច្រើនទាក់ទងនឹងភាពជាអ្នកដឹកនាំប្រចាំថ្ងៃរបស់ក្រុម”នាំឱ្យមានការបណ្តេញលោក Heinze ចេញ។ ។កាលពីពេលថ្មីៗនេះផងដែរHeinze បានទទួលរងការរិះគន់ដែលបញ្ជាអោយខ្សែប្រយុទ្ធ Josef Martinez ទៅហ្វឹកហាត់ផ្សេងពីមិត្តរួមក្រុម។

អតីតខ្សែការពាររបស់ក្លិប Real Madrid, Paris St-Germain និង Roma រូបនេះត្រូវបានតែងតាំងនៅខែធ្នូក្នុងនាមជាគ្រូបង្វឹកជំនួសលោក Frank de Boer ដែលបានចាកចេញពីក្លឹប កាលពីខែកក្កដាបន្ទាប់ពីដឹកនាំក្រុមមិនបានល្អដូចគ្នាផងដែរ ។ Heinzeធ្លាប់បង្ហាញខ្លួនអោយជម្រើសជាតិអាហ្សង់ទីនបាន ៧២ ដងនិងធ្លាប់ជួយអោយMan. United ឈ្នះជើងឯក Premier League ក្នុងឆ្នាំ ២០០៧ និងបានផ្លាស់ទៅលេងនៅលីកកំពូលសហរដ្ឋអាមេរិកក្រោយចាយពេល ៣ ឆ្នាំនៅ ក្លឹបVelez Sarsfield ៕
ប្រភពព័ត៍មាន៖ BBC
