បរទេស៖ ក្លឹបហង្សក្រហម Liverpool បានកំណត់គោលដៅផ្ទេរយកខ្សែប្រយុទ្ធស្លាប Jarrod Bowen របស់ក្រុមញញួរធំ West Ham ដើម្បីជំរុញបន្ថែមទៀតការពង្រឹងការវាយប្រហាររបស់ពួកគេ។

កីឡាករវ័យ ២៤ ឆ្នាំសញ្ជាតិអង់គ្លេសរូបនេះបានផ្លាស់មកកាន់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ពីក្រុម Hull City កាលពី ១៨ ខែមុនក្នុងតម្លៃខ្លួនប្រមាណ ១៨ លានផោនបូករួមនឹងប្រាក់ផលប្រយោជន៏ផ្សេងៗបន្ថែមទៀតប្រមាណ ៧ លានផោនទៀត។ Bowen បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏នៅផផ្នែកខាងស្តាំនៃតំបន់ប្រយុទ្ធរបស់ West Ham ដោយរកបាន ៨ គ្រាប់និងបង្កើតឪកាសបញ្ចប់ទីបាន ៥ ដងនៅក្របខណ្ឌ Premier League រដូវកាលមុន។

បើយោងគេហទំព័រ The Athletic បានចុះផ្សាយថា Liverpool នឹងបង្កើនឪកាសចរចារផ្ទេរយកBowen កំលុងពេលទីផ្សារដោះដូរកីឡាករកំពុងបើកដំណើរការនៅរដូវក្តៅនេះខណៈដែល Divock Origi និង Xherdan Shaqiri ទាំងពីរនាក់និងចាកចេញពីកីឡាដ្ឋាន Anfield នោះ៕
