បរទេស៖ Richarlison របស់ក្រុម Everton បានបង្កើតប្រវត្តិសាស្រ្តមួយគួរអោយចាប់អារម្មណ៏សម្រាប់កីឡាអូឡាំពិកនៅទីក្រុងតូក្យូឆ្នាំ ២០២០នេះ បន្ទាប់ពីកីឡាករប្រេស៊ីលរូបនេះបានក្លាយជាកីឡាករដំបូងគេដែលលេងនៅក្របខ័ណ្ឌ Premier League បានស៊ុតបាល់បញ្ចូលទីបានចំនួន ៣ គ្រាប់នៅការប្រកួតក្នុងពូល D ជាមួយអាឡឺម៉ង់ ។មានន័យថាខ្សែបម្រើស្លាបរូបនេះមានឪកាសបង្ហាញសមត្ថភាពដោយរកគ្រាប់បាល់៣គ្រាប់ដោយប្រើពេលត្រឹមតែ៣០នាទីប៉ុណ្ណោះពោលគឺនៅ នាទីទី៧ ២២ និង ៣០។
ជាលទ្ធផល Richarlison បានក្លាយជាកីឡាករដែលត្រូវបានសរសេរទុកក្នុងសៀវភៅកំណត់ត្រាក្នុងនាមកីឡាករវ័យ ២៤ ឆ្នាំដែលមិនមានកីឡាករមកពីលីកកំពូលអង់គ្លេសផ្សេងទៀតកធ្លាប់ធ្វើបានដូច្នេះនាពេលកន្លងមកនោះទេ។
Richarlison អតីតកីឡាករក្រុមWatford ធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមឈុតធំស៊ាំបាប្រេស៊ីលចាប់តាំង ពីខែកញ្ញាឆ្នាំ២០១៨មកម្លេះ ហើយចាប់តាំងពីពេលនោមករូបគេក៏បានបង្ហាញទម្រង់គួរអោយចាប់អារម្មណ៍សម្រាប់ប្រទេសមហាអំណាចបាល់ទាត់មួយនេះដោយរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ១០ គ្រាប់ក្រោយបង្ហាញខ្លួនបាន៣២ ដង៕
ប្រភពព័ត៍មាន៖ Goal