បរទេស៖ Memphis Depay បានលើកឡើងថាឱកាសលេងរួមក្រុមជាមួយ Lionel Messi ជាក្តីសុបិន្តក្លាយជាការពិតមួយ បន្ទាប់ពីរូបគេបានបំពេញការផ្ទេរពីក្លឹបប Lyon ទៅកាន់ក្លឹប Barcelona។
ខ្សែប្រយុទ្ធអន្តរជាតិហូឡង់រូបនេះបានបង្ហាញខ្លួនផ្លូវការក្នុងនាមជាសមាជិកថ្មីរបស់ក្លឹបយក្សកាតាឡាន់កាលពីថ្ងៃព្រហស្បតិ៍ដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃយុទ្ធនាការ រដូវកាល២០២០-២០២១។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានបង្ហាញពីអារម្មណ៏ពិតថាកំពុងរង់ចាំចូលលេងយ៉ាងអន្ទះសារក្នុងការចូលរួម ធ្វើការជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យ។
Depay រំពឹងថានិងទទួលបានបទពិសោធន៏បន្ថែមទៀតពីវីរៈបុរសដែលបានជួយអោយអាហ្សង់ទីនឈ្នះពាន Copa America កាលពីដើមខែកក្កដាក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រ៣ដងរយៈពេល៦ឆ្នាំចុងក្រោយនេះ ជាមួយនិងក្តីរំពងថាកីឡាករវ័យ៣៤ឆ្នាំ និងមានឪកាសឈ្នះពានបាល់មាសជាបន្ថទៀតនា ពេលអនាគត។ អតីតកីឡាករ Man Utdរូបនេះបានបញ្ជាក់បន្ថែមថា គាត់ជាកីឡាករដ៏ឆ្នើម បំផុតនៅលើពិភពលោក ហើយយើងរាល់គ្នាបានឃើញពីសមត្ថភាពរបស់គាត់កាលពីពីពេលថ្មីៗនេះក្នុងព្រឹត្តការណ៏ Copa Americaដូច្នេះដែរ៕
ប្រភពព័ត៍មាន៖ Goal