បរទេស៖ ក្រុមមេឃខៀវ Man City ត្រៀមផ្តល់រង្វាន់ដោយការលើកទឹកចិត្តខ្សែការពារកណ្តាល Ruben Dias នូវលក្ខណៈកិច្ចសន្យាល្អប្រសើរជាងមុនពោលបន្ទាប់ពីចុះហត្ថលេខារយៈពេល៦ឆ្នាំចូលរួមជាមួយក្រុម ជាមួយការបង្ហាញទម្រង់លេងល្អនៅរដូវកាលដំបូងនាកីឡដ្ឋាន Etihad។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានផ្ទេរពីក្រុម Benfica កាលពីរដូវក្តៅឆ្នាំមុននិងបង្ហាញខ្លួនបាន៥០ដងគ្រប់ក្របខណ្ឌប្រកួតសម្រាប់ក្រុមលោក Pep Guardiola អំឡុងយុទ្ធ នា ការ រដូវកាល ២០២០-២០២១។
យោងគេហទំព័រ Daily Star ថាក្រុមជើងឯករង Champion League និងផ្តល់ប្រាក់ពលកម្មនឿយហត់ទ្វេដងលើប្រាក់ឈ្នួលបច្ចុប្បន្នប្រចាំសប្តាហ៏ដល់Didasដែលធ្វើអោយរូបគេទទួលបានប្រាក់ឈ្នួលកើនដល់ ១៤០,០០០ ផោនក្នុង មួយ សប្តាហ៍ឯណោះ។កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនះក៏បានជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំនៅក្របខ័ណ្ឌ Premier League សម្រាប់រដូវកាល ២០២០-២០២១ ព្រមទាំងទទួលពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FWA ផងដែរ។

ក្រោយជួយអោយក្រុមលោកPep Guardiola លើកពានPremier League លើកទី៣រយៈពេល៤ឆ្នាំចុងក្រោយDias ក៏មានឪកាសបង្ហាញខ្លូននៅក្នុងព្រឹត្តិការណ៍Euro២០២០ដោយបានបង្ហាញខ្លួនចំនួនបួនដងប៉ុន្តែក្រុមការពារតំណែងជើងឯកឆ្នាំ២០១៦មិនអាចឆ្លងផុតវគ្គ១៦ក្រុមបាន ក្រោយចាញ់ក្រុមជម្រើសជាតិបែលហ្សិក។ ក្រុមMan City ក៏គ្រោងនឹងចាប់ផ្តើមប្រកួតកំដៅសាច់ដុំត្រៀមសម្រាប់យុទ្ធនាការរដូវកាលថ្មីនេះដោយធ្វើការប្រកួតមិត្តភាពជាមួយក្រុម Preston North End មកពីលីកលំដាប់ទី២ នៅរាត្រីថ្ងៃអង្គារនេះ៕
ប្រភពព័ត៍មាន៖ Sportsmole
