បរទេស៖ John Terry បានសម្រេចចចិត្តចាកចេញពីតួនាទីជាជំនួយការគ្រូបង្វឹកក្រុម Aston Villa របស់លោក​Dean Smith បន្ទាប់ពីទទួលបានបទពិសោធន៏​ដ៏ច្រើន​ជាមួយក្លឹប និងកំពុងសម្លឹងឱកាសចាប់យកតួនាទីជាគ្រូបង្វឹកឈុតធំសម្រាប់ក្រុមបាល់ទាត់អាជីពវិញម្តង។

John Terry leaves Aston Villa coaching role, with a view towards management  - We Ain't Got No History

Terry អតីតខ្សែការពារកណ្តាលរបស់ក្រុមតោខៀវ Chelsea រូបនេះបានចូលរួមជាមួយក្លឹបក្នុងនាមជាកីឡាករ នៅឆ្នាំ ២០១៧ មុនពេលចូលរួមធ្វើជាជំនួយការគ្រូបង្វឹកនៅឆ្នាំបន្ទាប់។ នៅរដូវកាលដែល Terry ធ្វើជាជំនួយការនោះផងដែរ Aston Villa ក៏បានឡើងពីពីក្របខណ្ឌលីកលំដាប់ទីពីរ ​​(Championship)​ មកក្របខ័ណ្ឌ Premier League និងបានតស៊ូលេងយ៉ាងប្រផិតប្រផើយដើម្បីចៀសផុត​ពីការកាត់​ចោល​នៅរដូវកាលដំបូងរបស់ពួកគេ មុនពេលបញ្ចប់រដូវកាលឈរនៅលេខរៀងទី ១១ កាលពីរដូវកាលមុន។ទោះយ៉ាងណាអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសដែលមានទំនាក់ទំនងជាមួយក្រុមក្ងានស Swansea បានបញ្ជាក់​ថារូបលោកចង់បន្តតួនាទីជាអ្នកចាត់ការទូទៅនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

 

ប្រភពព័ត៍មាន៖ Metro