វីរបុរសខ្សែការពារក្រុមបិសាចក្រហម Man.United កីឡាករ Nemanja Vidic បានបាននិយាយសាស័ព្ទរឿងរ៉ាវមួយនេះប្រាប់គេហទំព័រឈ្មោះ Times ពីឈ្មោះកីឡាករដែលលេងខ្វះសីលធម៌ម្នាក់នៅក្នុងពិភពបាល់ទាត់ English Premier League របស់អង់គ្លេសកំលុងពេលមុនរូបគេចាកចេញនៅឆ្នាំ2014។ Ricky Lambert អតីតកីឡាករខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool និង Southampton គឺជាកីឡាករដែលអតីតកីឡាករក្រុមជម្រើសជាតិសែប៊ីលើកយកមកនិយាយបន្ទាប់ពីកីឡាករ​ Lambert បង្កកំហុសដោយធ្វើអោយ Vidic បែកមាត់ដោយសារការបះទង្គិចជាមួយកែងដៃរបស់គេ។

អតីតខ្សែការពារឆើ្នម Vidic ធ្លាប់បានលេងអោយក្រុម Man.United បាន8រដូវកាលនៅចន្លោះឆ្នាំ(2006-2014) ជួយក្រុមលើកពាន Premier League 5សម័យ និង Champion League 1សម័យ និង ធ្លាប់បង្ហា្ញញខ្លួនអោយក្រុមជម្រើសជាតិសែប៊ីបាន56ប្រកួតរូបនេះ បច្ចុប្បន្នបានចូលនិវត្តន៏ពីបាល់ទាត់ហើយ ក្រោយបញ្ចប់អាជីពជាមួយក្រុមInter Milan នាឆ្នាំ2016 ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thesun