បរទេស៖ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍បានមិនពិចារណាក្នុងចុះកុងត្រាយកខ្សែការពារ Jerome Boateng នៅរដូវក្តៅនេះឡើយ។
![]()
ខ្សែការពារកណ្តាលដែលមានបទពិសោធន៍បានក្លាយទៅជាកីឡាករដែលគ្មានតម្លៃខ្លួនបន្ទាប់ពីផុតកុងត្រាជាមួយនឹងក្លឹប Bayern Munich កាលពីចុងខែមិថុនា ហើយរបាយការណ៍កាលពីពេលថ្មីៗនេះបានអះអាងថាគាត់អស់សង្ឃឹមក្នុងការផ្លាស់ទៅទឹកដី Old Trafford ហើយ។ Juventus, AC Milan, Lazio, Napoli និង Roma សុទ្ធតែបង្ហាញចាប់អារម្មណ៍លើកីឡាករវ័យ ៣២ ឆ្នាំរូបនេះ ប៉ុន្តែខ្សែការពារវ័យ៣២ឆ្នាំរូបនេះត្រូវគេជឿជាក់ថាចង់ផ្ទេរទៅកាន់ក្រុមរបស់លោក Ole Gunnar Solskjaer ជាង។

ក្រុមជើងឯកអង់គ្លេស ២០ សម័យកាលមួយនេះទើបតែចុះហត្ថលេខាលើ Raphael Varane ប៉ុន្តែត្រូវបានគេជឿជាក់ថាពួកគេត្រៀមខ្លួនក្នុងការចុះកុងត្រាយកខ្សែការពារកណ្តាលម្នាក់ទៀតមុនពេលទីផ្សាររដូវក្តៅនេះបិទ។ ទោះយ៉ាងណាបើយោងតាមអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បាននិយាយថា Man United មិនមានគម្រោងចង់ចុះកុងត្រាយក Boateng ឡើយ៕
ប្រភពព័ត៍មាន៖ Sportsmole
