បរទេស៖ កីឡាករដាណឺម៉ាក Viktor Axelsen បានឈ្នះមេដាយមាសអូឡាំពិក លើវិញ្ញាសាវាយសី កាលពីថ្ងៃចន្ទ ក្នុងទីក្រុងតូក្យូ ដើម្បីក្លាយជាកីឡាករមិនមានសញ្ជាតិអាស៊ីដំបូងគេ ក្នុងការឈ្នះពានឯកត្តជន បើគិចាប់តាំងពីឆ្នាំ១៩៩៦។
កីឡាករមានចំណាត់ថ្នាក់លេខ២ក្នុងពិភពលោករូបនេះ បានផ្តួលម្ចាស់ការពារជើងឯកចិន Chen Long ក្នុងលទ្ធផល ២១-១៥ និង២១-១២ ក្រោយពីបានគ្រប់គ្រងតាំងពីចាប់ផ្តើមប្រកួត រហូតបញ្ចប់ ជាមួយនឹងការបង្ហាញពីទម្រង់លេងយ៉ាងល្អ។ Axelsen វ័យ២៧ឆ្នាំ ដែលមិនចាញ់សូម្បីតែ១ប្រកួត ក្នុងទីក្រុងតូក្យូនោះ បានឲ្យដឹងថា៖ «ខ្ញុំនៅតែត្រូវតែទទួលបានសមិទ្ធផលនេះ។ នេះគឺជាសមិទ្ធផលដ៏ធំបំផុតដែលអ្នកអាចមានក្នុងនាមជាកីឡាករវាយសីម្នាក់ ហើយនេះមានន័យថា ពិភពលោកនេះជារបស់ខ្ញុំ»។
Axelsen ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុង Rio ឆ្នាំ២០១៦នោះ បានដើរតាមជំហានមិត្តរួមជាតិរបស់គេគឺ Poul-Erik Hoyer-Larsen ដែលជាម្ចាស់ជើងឯកអូឡាំពិកទីក្រុង Atlanta និងជាអ្នកចុងក្រោយគេក្នុងនាមជាកីឡាករមិនមែនមកពីអាស៊ី៕
ប្រភពព័ត៍មាន៖ Channel News Asia