បរទេស៖ កីឡាករអន្តរជាតិ Jamaica បានបញ្ចប់ការផ្ទេរទៅកាន់ ក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Aston Villa បាន​បញ្ជាក់​ពីការចុះ​ហត្ថលេខាលើខ្សែ​បម្រើស្លាប Leon Bailey ក្នុងតម្លៃ ៣០ លានផោន (៤២ លានដុល្លារ) ពីក្លឹបនៅ​លីក​កំពូល​អាឡឺម៉ង់ Bayer Leverkusen។

Aston Villa transfer news: Leon Bailey set for Premier League move after  Bayer Leverkusen agree to sell winger | Football News | Sky Sports

កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាសមាជិកទីបីដែលផ្ទេរមកកាន់ទឹកដី Villa Park នៅរដូវក្តៅ បន្តាប់ពីEmiliano Buendia និងAshley Young ដែលបានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំពោលគឺរហូតដល់ឆ្នាំ ២០២៥ ។

Exclusive interview: Leon Bailey's chaotic rise from Kingston to Leverkusen  | The Independent | The Independent

ការមកដល់របស់ Bailey បានកើតឡើងខណៈប្រធានក្រុមAston Villa គឺខ្សែបម្រើ Jack Grealish នៅតែជាប្រធាន​បទនៃ​ការចាកចេញពីក្លឹបក្រោយពី Manchester City បានដាក់សំណើជាទឹកប្រាក់ ១០០ លានផោន (១៣៩ លានដុល្លារ)ដើម្បី នាំយកកីឡាករអន្តរជាតិអង់គ្លេសរូបនេះមករួមក្រុម៕

 

ប្រភពព័ត៍មាន៖ Goal