បរទេស៖​ Aston Villa បានចុះហត្ថលេខានាំយក Danny Ings ពីក្លិប Southampton ក្នុងកិច្ចសន្យា រយៈពេល ៣ ឆ្នាំក្នុងតម្លៃខ្លួន ២៥ លានផោន។

Danny Ings completed the move to Aston Villa from Southampton – Indonesia  News

Ings បច្ចុប្បន្នមានវ័យ ២៩ ឆ្នាំគឺជាសមាជិកថ្មីទី៤របស់ Aston មុនបើករដូវកាលថ្មីនេះ បន្ទាប់ពី Leon Bailey, Emiliano Buendia និង Ashley Young បានចូលរួមជាមួយពួកគេរួចមក។ Ing បានបង្ហាញទម្រង់លេងល្អបំផុតដោយរកបាន ៤៦ គ្រាប់​ក្នុងការបង្ហាញខ្លួន ១០០ ប្រកួតឱ្យក្លឹបនៅភាគខាងត្បូងចក្រភពអង់គ្លេសក្រោយចាកចេញពី Liverpool ក្នុងឆ្នាំ ២០១៨ ។ មួយវិញទៀតការមកដល់របស់Ing ខិតកាន់តែកៀកសម្រាប់ប្រធានក្រុម Jack Grealish ក្នុងការផ្ទេរទៅ​ក្រុមគូ​ប្រជែង Man. City ក្នុងតម្លៃកំនត់ត្រា១០០ លានផោន។

Danny Ings fee agreed by Aston Villa, Southampton - Latest transfer news

អ្នកចាត់ការទូទៅ Dean Smith បានលើកឡើងថា៖ «Ing គឺជាកីឡាករឆ្នើមម្នាក់នៅ Premier League ដែលមានសមត្ថភាព​អាច​​រក​គ្រាប់បាល់បានជានិច្ចជាកាល ។ទោះយ៉ាងណារយៈពេលបួនឆ្នាំ នៅ Liverpool រូបគេបានជួបឧបសគ្គដោយ​សារបញ្ហារបួសជង្គង់ដែលនាំអោយរូបគេត្រូវចំណាយពេលជាងមួយឆ្នាំព្យាបាលរបួស»។

Aston Villa sign Danny Ings from Southampton | Mbare Times

Ing បានស្ថិតក្នុងបញ្ជីប្រើប្រាស់សម្រាប់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate សម្រាប់ការប្រកួតនៅ​ខែកញ្ញា​និង​ខែតុលា ឆ្នាំមុន ប៉ុន្តែ ការបង្ហាញខ្លួននៅព្រឹត្តការណ៏ យូរ៉ូ ២០២០ របស់គេប្រែជាខកខានក្រោយធ្វើតេស្តវិជ្ជមាន Covid-១៩។ លោក Ralph Hasenhuttl គ្រូបង្វឹកក្រុម Southampton និយាយថារូបលោកនិងអាចប្រើប្រាស់​ថវិកាដែល​ទទួល​បាន​ពីការលក់ Ings ដើម្បីពង្រឹងក្រុមរបស់ខ្លួនមុនពេលរដូវកាលថ្មីចាប់ផ្តើម៕

 

ប្រភពព័ត៍មាន៖ BBC