បរទេស៖ ខ្សែការពារ Wesley Fofana របស់ក្រុម Leicester បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរអំឡុងការប្រកួតមិត្តភាព​មុនបើករដូវ​កាល​ជាមួ​យ​ក្រុមជើងឯក Europa League គឺ Villarreal ។ខ្សែការពារកណ្តាលក្រុមជម្រើសជាតិ​បារាំងអាយុក្រោម ២១ ឆ្នាំរូប​នេះ​បានរងការប៉ះទង្គិចគ្នាជាមួយកីឡាករ Fer Nino ហើយត្រូវបង្ខំចិត្តចាកចេញពីទីលានប្រកួតក្រោយ​ចំណាយ​ពេល​ព្យាបាល​អស់រយៈពេលជាច្រើននាទី។

Football news - 'It is a bad day' - Leicester City defender Wesley Fofana  confirms leg break - Eurosport

Fofana អាយុ ២០ ឆ្នាំគឺជាកីឡាករឆ្នើមវ័យក្មេងរបស់ក្រុមកញ្ជ្រោងខៀវ Leicester កាលពីរដូវកាលចាស់ បន្ទាប់ពី​បង្ហាញ​ទម្រង់​លេងដ៏ល្អសម្រាប់រដូវកាលចាស់នៅលីកកំពូលអង់គ្លេសក្រោយផ្ទេរពីក្រុម Saint-Etienneក្នុងតម្លៃកំនត់ត្រា​៣៦,៥​លាន​ផោន។ទោះយ៉ាងណាកីឡាករ Caglar Soyuncu, Harvey Barnes និង Ayoze Perez បានរកគ្រាប់បាល់​ដ៏ល្អ​សម្រាប់ក្នុងការប្រកួតមិត្តភាពពោលគឺទទួលជ័យជំនះក្នុងលទ្ធផល ៣ទល់និង២ ។

Fofana confirms broken fibula after horrific Niño challenge

ក្រុមម្ចាស់ជើងឯក FA Cup Leicesterនិងត្រូវជួបប្រកួតជាមួយក្រុមជើងឯកPremier League គឺមេឃខៀវ Manchester City ក្នុងការប្រកួតដណ្តើមពានរង្វាន់បើករដូវកាល Community Shield នៅថ្ងៃសៅរ៍ទី៧សីហាចុងសប្តាហ៏នេះ៕

 

ប្រភពព័ត៍មាន៖ BBC