បរទេស៖ Emilio Ballack កូនប្រុសរបស់អតីតខ្សែបម្រើអាឡឺម៉ង់និងតោខៀវ Chelsea លោក Michael Ballack បានទទួលមរណភាពនៅអាយុ ១៨ ឆ្នាំ។យុវជនរូបនេះបានបាត់បង់ជីវិតក្រោយជួបគ្រោះថ្នាក់ដោយសារ ការជិះកង់ខណៈ ប៉ូលីសនៅតំបន់មូលដ្ឋាននាភាគខាងត្បូងទីក្រុងលីស្បូនប្រទេសព័រទុយហ្គាល់បានប្រាប់គេហទំព័ររ៉យទ័រថាហេតុការណ៏អកុសលនេះបានកើតមានឡើងកាលពី ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ។

អតីតក្លឹប Chelsea, Bayern Munich និង Bayer Leverkusen បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Ballack មានក្នុងនោះផងដែរអតីតអ្នកចាំទី Oliver Kahnរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់និង Bayern Munich បាននិយាយពួកគេមានការតក់ស្លុតចំពោះព្រឹត្តិការណ៏ដែលបានកើតមានឡើងនេះ។

ក្នុងនោះដែរក្លឹប Leverkusen ដែលBallackធ្លាប់លេងចន្លោះឆ្នាំ ១៩៩៩ ដល់ ២០០២ និង ២០១០ ដល់ ២០១២ ត្រូវបាននាយកប្រតិបត្តិផ្នែកកីឡាលោក Rudi Voller បាននិយាយថាៈ ដំណឹងនេះបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។យើងកាន់ទុក្ខយុវជនMilio ជាមួយក្រុមគ្រួសាររបស់គាត់(Ballack)និង Simon។ក្រុមលំដាប់ទី ៤ របស់អាល្លឺម៉ង់ Chemitzer FC បាននិយាយថា Emilio ដែលជាចៅប្រុសរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់ពួកគេគឺ Stephan Ballack ក៏បានបញ្ចប់កម្មសិក្សារយៈពេល ៣ សប្តាហ៍ជាមួយក្លឹបក្នុងឆ្នាំ ២០១៩ ផងដែរ៕
ប្រភពព័ត៍មាន៖ BBC
