បរទេស៖ ខ្សែប្រយុទ្ធ Fer Nino របស់ក្រុម Villarreal បានសុំទោសចំពោះសកម្មភាពនៅពេលប្រកួតដែលធ្វើឱ្យខ្សែការពារ Wesley Fofana របស់ Leicester រងរបួសបាក់ជើងខាងស្តាំ ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញវ័យ ២០ឆ្នាំរូបនេះបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថាៈខ្ញុំមិនមានចេតនាធ្វើបាបរូបគាត់ទេតែវាជារឿងអកុសលដែលកើតមានឡើងដោយអចេតនា ។

Villarreal's Fer Nino denies intending harm to Wesley Fofana over  leg-breaking tackle - Leicestershire Live

គួរបញ្ជាក់ថា​កីឡា​ករ​ជម្រើសជាតិអេស្បាញ​អាយុក្រោម២១ឆ្នាំ​ Nino​ បាន​ធ្វើ​ការប្រជែងជាមួយខ្សែការពារកណ្តាលវ័យក្មេង​សញ្ជាតិបារាំង​Fofana ​អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលរវា​ងក្រុម​ទាំង​ពីរកាលពីថ្ងៃពុធ។

Wesley Fofana suffers leg break after horrific Fer Nino tackle in friendly  | Marca

សម្រាប់អ្នកចាត់ការទូទៅក្រុមកញ្ជ្រោងខៀវ Leicester City លោក Brendan Rodgers បានចាត់ទុកឧបទវគ្គ​ហេតុនេះថាជាការ ប្រជែងដ៏រន្ធត់បំផុតមួយ។លោកRodgers បន្តថាៈគាត់បាននិយាយថាFofanaវ័យ ២០ ឆ្នាំត្រូវការស្កេន​លើ​បញ្ហារបួសមួយ​បន្ថែមទៀត​ដើម្បី​កំណត់ថាតើគាត់នឹងត្រូវសម្រាកព្យាបាលរបួសកជើងដែលកំពុង​តែហើមខ្លាំងនោះ​យូរ​ប៉ុណ្ណាទេ៕

 

ប្រភពព័ត៍មាន៖ BBC