បរទេស៖ យោងតាមរបាយការណ៍មួយបានឲ្យដឹងថាក្រុមបិសាចក្រហម Manchester United បានបញ្ចប់ការចាប់អារម្មណ៍របស់ខ្លួនលើកីឡាករ Kieran Trippier របស់ក្រុម Atletico Madrid ទៀតហើយ។

Man United Tak Lagi Kejar Kieran Trippier - WOWFAKTA

ជាមួយនឹងលោក Ole Gunnar Solskjaer កំពុងស្វែងការប្រកួតប្រជែងមួយសម្រាប់ Aaron Wan-Bissaka នៅតំបន់ខ្សែការពារស្លាបស្តាំ ខណៈ Trippier ត្រូវបានគេគិតថាជាគោលដៅនាំមុខគេ។ អតីតខ្សែការពារក្រុម Tottenham Hotspur រូបនេះគឺជាសមាជិកសំខាន់នៃក្រុមរបស់លោក Diego Simeone ហើយក្រុម Atletico ត្រូវបានគេជឿជាក់ថាបានដាក់តម្លៃខ្លួនរបស់ Trippier ដល់ទៅតម្លៃ ៣៤ លានផោនឯណោះ។

Man Utd transfer news: Kieran Trippier interest cools after Dalot's  impressive pre-season - The Athletic

បើយោងតាមសារព័ត៌មាន The Mirror បានអោយដឹងថាក្រុមបិសាចក្រហមបានបញ្ចប់ការចាប់អារម្មណ៍របស់ខ្លួនចំពោះកីឡាករអន្តរជាតិអង់គ្លេសរូបនេះហើយ ខណៈដែលលោក Solskjaer ជឿជាក់ថាបច្ចុប្បន្នខ្សែការពារ Diogo Dalot មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងដណ្តើមយកកៅអីជាមួយនឹង Arron Wan-Bissaka៕

 

ប្រភពព័ត៍មាន៖ Sportsmole