បរទេស៖ Juventus ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាខ្សែការពារកណ្តាល Aymeric Laporte របស់ក្រុម Manchester City ក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវក្តៅថ្មីនេះ។

គួរបញ្ជាក់ថាLaporte ក្រោយផ្លាស់មកកាន់កីឡដ្ឋាន Etihad ក្នុងតម្លៃ ៥៧ លានផោនក្នុងឆ្នាំ ២០១៨ កីឡាករវ័យ ២៧ ឆ្នាំរូបសញ្ជាតិបារាំងតែបានផ្លាស់ចូលសញ្ជាតិអេស្បាញរូបនេះបានជាប់ ជាកីឡាករជម្រើស ដំបូងក្រោមការដឹកនាំរបស់លោក Pep Guardiola មុនពេលបាត់បង់តំណែងទៅអោយកីឡាករJohn Stones ។ យោងគេហទំព័រអ៊ីតាលី Tuttosport បានឱ្យដឹងថាក្រៅពី Juventus នៅមានReal Madridនិង Barcelona ក៏ចាប់អារម្មណ៏ ចង់បានរូបគេមករួមក្រុមដូចគ្នាផងដែរ។ប៉ុន្តែMan Cityក៏និងមិនអល់អែក្នុងការលក់ Laporte នោះទេប្រសិនជា រូបគេសុំចាកចេញខណៈក្រុមជើងឯកអង់គ្លេសសង្ឃឹមថានឹងទទួលបានប្រាក់ឈ្នួលពីការផ្ទេរជាអចិន្រ្តៃយ៏ច្រើនជាងកិច្ចព្រមព្រៀងខ្ចីជើង ។
![]()
Laporte ដែលនៅសល់កិច្ចសន្យារយៈពេល ៤ ឆ្នាំបានបង្ហាញខ្លួនចំនួន ១១១ លើកនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ក្រុម Man City និងបានឈ្នះពានរង្វាន់ចំនួន ១០ រួមទាំងពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួនបីរយៈពេល៤រដូវកាលចុងក្រោយជាមួយក្លឹប៕
ប្រភពព័ត៍មាន៖ Sportsmole
