បរទេស៖ អ្នកចាំទីក្រុម Aston Villa និងជាអតីតមិត្តរួមក្រុមរបស់ Jack Grealish កីឡាករ Emiliano Martinez បានប្រាប់គេហទំព័រ Football Daily មុនពេល Grealish ចាកចេញទៅកាន់ក្រុម Man City ថាអតីតខ្សែបម្រើកណ្តាលរូបនេះមានសមត្ថភាព និងទម្រង់លេងដូចជាមិត្តរួមជាតិនិងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនកីឡាករ Leo Messi យ៉ាងដូច្នេះដែរ។

អតីតកីឡាករក្រុមកាំភ្លើងធំArsenal ដែលបានជួយអោយជម្រើសជាតិអាហ្សង់ទីនឈ្នះពានCopa America បានបញ្ជាក់បន្ថែមថាៈរវាង Grealish និង Messi គឺខុសគ្នាតែសមត្ថភាពនៃការប្រើប្រាស់ជើងប៉ុណ្ណោះ។ Emiliano បន្តថាៈ ខ្ញុំចាំបានថាពេលខ្ញុំមកដល់ទីនេះគាត់ដូចជា Messi ដូច្នេះដែរ ប៉ុន្តែគាត់មាន ទេពកោសល្យក្នុងការប្រើប្រាស់ជើងស្តាំបានច្រើន បំផុតនិងជាអ្វីដែលគាត់បានផ្តល់ ដល់ក្លឹបបាល់ទាត់មួយនេះប៉ុន្តែយើងបានយល់ពីក្តីស្រមៃរបស់គាត់ហើយគាត់ក៏ចង់លេងក្នុងក្របខ័ណ្ឌ Champions League ទើបធ្វើអោយកាពីតែនក្រុមរបស់យើងរូបនេះ ចាកចេញ។

ទោះបីជាយើងលេងរួមគ្នាបានមួយរដូវកាលទីបំផុតយើងបាត់បង់គាត់(Jack)ប៉ុន្តែក្រុមបានចុះហត្ថលេខានាំយកកីឡាករថ្មីៗឆ្នើមមួយចំនួនមករួមក្រុម ដូច្នេះយើងនិងត្រៀមប្រកួតប្រជែងសម្រាប់រដូវកាលថ្មី៕
ប្រភពព័ត៍មាន៖ Besoccer
