បរទេស៖ ព័ត៌មានដ៏គួរឱ្យរន្ធត់សម្រាប់ប្រទេសអាល្លឺម៉ង់និងមជ្ឈដ្ឋានបាល់ទាត់ទូទៅជុំវិញពិភពលោក បន្ទាប់ពីអតីតកីឡាករក្រុម Bayern Munich និងក្រុមឥន្ទ្រីយដែកអាល្លឺម៉ង់បន្ទាប់ពីវីរបុរសរបស់ពួកគេគឺលោក Gerd Muller បានទទួលមរណភាពនៅ​ព្រឹក​ព្រលឹមថ្ងៃអាទិត្យនេះក្នុងវ័យ ៧៥ ឆ្នាំ។

FC Bayern mourns the passing of Gerd Müller

ប្រធានក្រុមជើងឯក Bundesliga លោក Herber Hainer បាននិយាយថាថ្ងៃនេះគឺជាជាពេលដ៏ក្រៀមក្រំបំផុត សម្រាប់ FC Bayern Munich និងអ្នកគាំទ្រទាំងអស់ ។ Gerd គឺជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មាននិង​ជាមនុស្ស​ល្អដែ​លមានចរិកលក្ខណៈស្រលាញ់បាល់ទាត់បំផុត ។ យើងទាំងអស់គ្នារួបរួមគ្នាកាន់ទុក្ខយ៉ាងជ្រាលជ្រៅបំផុតជា​មួយភរិយា​របស់គាត់ឈ្មោះ Uschi ក៏ដូចជាក្រុមគ្រួសាររបស់គាត់។ ក្លឹប FC Bayern នឹងទាំងអស់គ្នានៅចង់ចាំ​ឈ្មោះ​របស់គាត់ជារៀងរហូត។ Muller ត្រូវបានគេស្គាល់ថាជាឥស្សរជនដែលមានឥទ្ធិពលបំផុតនៅ Bayern Munich ក្រោយពីស៊ុតបាល់បញ្ចូលទីចំនួន ៥៦៦ គ្រាប់ក្នុង ៧០៧ ប្រកួតនិងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Bundesliga ជាមួយ​នឹង​ការស៊ុត​បញ្ចូលទីចំនួន ៣៦៥ គ្រាប់ ។

Legendary Bayern Munich striker Gerd Muller dies at 75

គាត់ក៏ជាអ្នកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនិងEuro ជាមួយអាល្លឺម៉ង់និង​បាល់មាស នៅឆ្នាំ ១៩៧០ ស្បែកជើងមាសនៅឆ្នាំ ១៩៧០ និង ១៩៧២ គឺអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខ័ណ្ឌ Bundesliga ក្នុង ៧ រដូវកាលផ្សេងគ្នាផងដែររ ។ Muller ក៏នៅតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ក្លឹប Bayern Munich រហូតដល់ថ្ងៃអវសាន្តជីវិត យ៉ាងណាមិញ​គិតត្រឹមខែឧសភាឆ្នាំ២០២១នេះកំនត់ត្រានៃការរកគ្រាប់បាល់ច្រើនបំផុត ក្នុងរដូវកាលនៅក្របខ័ណ្ឌ Bundesliga តែមួយ​លើកត្រូវបានបំបែកដោយខ្សែយុទ្ធ  Robert Lewandowski៕

 

ប្រភពព័ត៍មាន៖ Besoccer