បរទេស៖ Memphis Depay បានបង្ហើបប្រាប់ថារូបគេមិនបាននិយាយពាក្យស្វាគមន៏និងរាក់ទាក់ជាមួយ Lionel Messi ទាល់តែសោះពោលគឺនៅមុនពេលដែលវីរៈបុរសក្លឹបយក្សកាតាឡាន់រូបនេះបានចាកចេញពីក្រុម Barcelona ទៅកាន់ក្លឹបថ្មី Paris Saint-Germain ។ខ្សែប្រយុទ្ធអន្តរជាតិហូឡង់រូបនេះបានចុះហត្ថលេខាជាមួយក្លឹបយក្ស La Liga ដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលចាស់ រកបាន ២០ គ្រាប់និងបញ្ជូនបាល់ ឲ្យ មិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១២ ដងនៅលីគកំពូលបារាំង។
:quality(80)/cdn-kiosk-api.telegraaf.nl/a6d8c160-f6d5-11ea-b289-0218eaf05005.jpg)
គួររំលឹកថាមូលហេតុសំខាន់នៃការចាកចេញរបស់ Depay ដើម្បីចូលរួមជាមួយBarcelona គឺមានបំណងធំបំផុតចង់លេងរួមក្រុមដោយចាប់ដៃគូជាមួយ Messiនៅតំបន់ប្រយុទ្ធ ។ ទោះយ៉ាងណាក្តីសុបិន្តរបស់អតីតកីឡាករMan.Utdរូបនេះមិនបានសមប្រកបនោះទេ ក្រោយពីក្លឹបមិនអាចបន្តកុងត្រាថ្មីជាមួយម្ចាស់ពានបាល់មាស៦សម័យវ័យ៣៤ឆ្នាំបាន ទើបធ្វើអោយPSG មានឪកាសផ្ទេរយកប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះមករួមក្រុមបានដោយជោគជ័យ ។
![]()
Depay បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំមិនទាំងបានស្គាល់គាត់(Messi) ផង។ គាត់មកយឺតពេលពោលគឺមនរដូវកាលថ្មីចាប់ផ្តើមដោយសារតែការសម្រាកបន្ទាប់ពីការប្រកួត Copa Américaហើយខ្ញុំមិនអាចសូម្បីតែជំរាបសួរសុខទុក្ខគាត់។ទោះយ៉ាងនេះក្តីDepay បានតាំងចិត្តយ៉ាងល្អសម្រាប់ការបង្ហាញខ្លួនចូលលេងនៅឯទឹកដី Camp Nou ក្រោយជួយអោយGerrard Piqueរកគ្រាប់បាល់បើកឆាកក្នុងជ័យជម្នះ ៤ទល់និង២ លើក្រុម Real Sociedad កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ Depayក៏ទទទួលបានការស្វាគមន៏យ៉ាងល្អពីសំណាក់មិត្តរួមក្រុមដបង្កលក្ខណៈងាយស្រួលលើបញ្ហាទំនាក់ទំនងមានដូចជាGerrard Pique បានជួយបង្ហាត់បង្ហាញ ភាសាអង់គ្លេសនិងមិត្តរួមក្រុមJordi Albaធ្វើអោយបរិយាកាសមានភាពសប្បាយរីករាយ ព្រមទាំងមិត្តរួមជាតិហូឡង់ Frankie De Jonk និង Sergio Dest ។Depay បានបន្ថែមថារូបគេក៏មានទំនាក់ទំនងល្អបំផុតជាមួយ ទំនាក់ទំនងដ៏រ៉ឺងម៉ាំជាមួយគ្រូបង្វឹក Ronald Koeman ផងដែរ៕
ប្រភពព័ត៍មាន៖ 90min
