បរទេស៖​ ប្រធាន FIFA លោក Gianni Infantino បានស្នើសុំនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចំពោះការលើកលែង ក្លឹបនៅ Premier League ដើម្បីអនុញ្ញាតិអោយ កីឡាករបានធ្វើដំណើរ​សម្រាប់​បង្ហាញ​វត្តមានចូលរួមការប្រកួតជម្រុះ World Cup ២០២២ ជាមួយប្រទេសដែលត្រូវបានចាត់​ចូលក្នុង​បញ្ជី​ក្រហម។

Gianni Infantino seeks Boris Johnson backing for international break  exemptions | The Independent

ការលើកឡើងនេះគឺបន្ទាប់ពីក្លឹបនៅប្រទេសអង់គ្លេសនិងអេស្ប៉ាញទើបតែបានប្រកាសជាផ្លូវការណ៏ ថា​ពួកគេ​នឹងមិនបញ្ចេញកីឡាករដែលកំពុងប្រកបអាជីពនៅលីកកំពូលអឺរ៉ុបទាំងពីរនេះដើម្បីចូលរួម ការ​ប្រកួ​ត​​នៅក្នុងប្រទេសដែលចាត់ចូលក្នុងបញ្ជីក្រហមឡើយ។ លោក Infantino បានមានប្រសាសន៍ថា“ ខ្ញុំបានស្នើវិធីសាស្រ្តមួយដែលស្រដៀងទៅនឹងដំណាក់​កាល​ចុងក្រោយនៃ Euro 2020 ដែលត្រូវអនុវត្ត។ទោះយ៉ាងណាអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ប្រាប់ BBC Sport ថានាយករដ្ឋមន្រ្តីបានទទួលលិខិតនេះហើយនឹងឆ្លើយតបតាមស្ថានភាពជាក់ស្តែង។

Infantino: "We risk distorting the World Cup". But with Boris Johnson on  the quarantine it is a clash - Ruetir

គួររំលឹកថានៅក្រោមច្បាប់របស់រដ្ឋាភិបាលចក្រភពអង់គ្លេសកីឡាករ នឹង ខកខានការប្រកួតអស់រ​យៈ​ពេល​មួយចំនួនដោយសារតែត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែករយៈពេល ១០ ថ្ងៃ ក្រោយ​បញ្ចប់​តួនាទីហើយ វិលត្រឡប់មកចក្រភពអង់គ្លេសវិញ។ ក្របខ័ណ្ឌ Premier League បានឆ្លើយតបទៅនិងបញ្ហានេះថាៈសហព័ន្ធនៅតែមានការ​ស្ទាក់ស្ទើរ​ប៉ុន្តែធ្លាប់បានសម្រេចជាឯកច្ឆន្ទថានិងមិនអនុញ្ញាតិអោយកីឡាករទៅចូលរួមព្រឹត្តការណ៏ប្រកួតជម្រុះWorld Cup ២០២២ ។បើទោះបីជាការពិភាក្សាយ៉ាងទូលំទូលាយ បានកើតឡើងជាមួយ​សមាគម​បាល់ទាត់ដែលជាអាណាព្យាបាល និង រដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ ប៉ុន្តែគ្មាន​ការ​លើកលែងទេ។ ហើយទី​បំផុតសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស​F Aក៏បានគាំទ្រជំហរ​របស់​ក្របខណ្ឌ Premier League ហើយនឹង​មិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនធ្វើដំណើរ​ទៅកាន់ប្រទេស​នានា​ដែល​នៅ​ក្នុងបញ្ជីក្រហមឡើយ៕

 

ប្រភពព័ត៍មាន៖ BBC