បរទេស៖ ក្លិប Leeds United នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជា​មួយនឹង Daniel James ពីក្លិប Manchester United សម្រាប់​តម្លៃខ្លួន​២៤​លានផោន (ស្មើ​នឹង​៣៣លានដុល្លារ​​អាមេរិក) ពោលគឺ​ច្រើន​ជាង​២​ឆ្នាំ ក្រោយពីពួកគេ​ស្ទើរ​តែ​បាន​ចុះ​ហត្ថលេខា​ជាមួយនឹងកីឡាករ​រូបនេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។

បើ​ទោះ​បី​​ចូល​លេង​ក្នុង​ជម្រើស​ដំបូងក្នុង​ពេល​យក​ឈ្នះ​លើ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ Wolves កាលពី​ថ្ងៃ​​អាទិត្យ​ក៏ដោយ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​វេលស៍​រូបនេះ ត្រូវ​បាន​ប្រើ​ប្រាស់​តិច​តួច​ប៉ុណ្ណោះ នាកីឡដ្ឋាន Old Trafford ក្រោមការ​ដឹកនាំ​របស់លោក Ole Gunnar Solskjær​។ ជាមួយ​គ្នា​នេះ ​វត្ត​មាន​របស់ Cristiano Ronaldo ពីក្លិប Juventus មានន័យ​ថា កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ នឹង​កាន់​តែ​បាត់​បង់​ឱកាស​ក្នុងការ​បង្ហាញខ្លួន ក្រោយពី Man United ក៏​បាន​នាំ​យក Jadon Sancho ពី Borussia Dortmund ក្នុង​តម្លៃខ្លួន​៧៣លានផោន​ផង​ដែរ​។

Leeds United បាន​ដាក់​សំណើ​ផ្ទេរ​ទៅកាន់​ក្លិប Man United ហើយ​ការ​ផ្ទេរ​នេះ បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ភ្លាម​ៗ ក្រោយពី​ការ​លក្ខខណ្ឌផ្ទាល់​ខ្លួន​ត្រូវ​បាន​ឈាន​ដល់​។ James នឹង​ត្រូវ​ពិនិត្យ​សុខភាព​នៅព្រឹក​ថ្ងៃ​អង្គារនេះ​។ Man United បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា​១៥​លាន​ផោន ដើម្បី​នាំ​យក James ពីក្លិប Swansea ក្នុង​ឆ្នាំ​២០១៩ ក្រោយពី​ការផ្ទេរក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៅកាន់​ក្លិប Leeds United បាន​ទទួល​បរា​ជ័យ ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរកីឡាករ​កាលពី​ខែ​មករា​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian