បរទេស៖ បន្ទាប់​ពី​​បាន​នាំ​យក​ Nikola Vlasic ពីក្លិប CSKA Moscow ក្នុង​តម្លៃ​ខ្លួន​៣០​លាន​អឺ​រ៉ូ (ស្មើនឹង៣៥,៤​លាន​ដុល្លារ​អាមេរិក) ​ក្លិប West Ham បាន​​នាំ​យក Alex Kral ពីក្លិប Spartak Moscow ក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល ជាមួយនឹង​ជម្រើស​ក្នុងការ​ទិញ​យក​ដាច់ក្នុង​តម្លៃខ្លួន​១៣លាន​អឺ​រ៉ូ​។

លោក David Moyes មាន​បំណង​ចង់​ពង្រឹងក្រុម​របស់​លោក ដើម្បីអាច​មាន​សមត្ថភាពក្នុការ​ប្រជែង​ក្នុងក្រ​ប​ខ័ណ្ឌ Europa League ហើយអ្នក​​ចាត់​ការ​ទូទៅ​រូបនេះ បាន​​ទទួល​ការ​​គាំទ្រ​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ពី​សំណាក់ក្រុម​ប្រឹក្សា​របស់​ក្លិប​។

ក្លិប West Ham បាន​ពង្រឹង​តំបន់​ការ​ពារ​របស់​ពួកគេ តាមរយៈ​ការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែ​ការ​ពារ  Kurt Zouma ក្នុង​តម្លៃ​ខ្លួន​២៩,៨លាន​ផោន (ស្មើនឹង​៤១លានដុល្លារ​អាមេរិក) ពីក្លិប Chelsea កាលពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន ហើយពួក​គេ​ពិត​ជា​មមា​ញឹក​ក្នុងទីផ្សារ​ដោះដូ​រ​កីឡាករ​។ West Ham បានពង្រឹ​តំបន់​ប្រយុទ្ធ​របស់​ខ្លួន តាមរយៈ​ការ​នាំ​យក Vlasic និង​ពង្រឹង​តំបន់​បម្រើ ដោយ​ការនាំ​យក Kral​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian