បរទេស៖ ក្លឹបទើបនិងឡើងមកលេងនៅក្របខណ្ឌ Premier League គឺ Norwich City បានចុះហត្ថលេខាខ្ចីជើង ខ្សែការពារ​កណ្តាល​អន្តរជាតិទួរគី Ozan Kabak ក្នុងលក្ខខណ្ឌខ្ចីជើងពី Schalke នៅលីកកំពូលអាឡឺម៉ង់រយៈពេល១រដូវ​កាល។កិច្ច​ព្រមព្រៀ​ង​នេះ​ក៏រួមបញ្ចូលជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏កីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងតម្លៃ ១៣ លានអឺរ៉ូ (១១,១ លានផោន) ផងដែរ។

City complete signing of Ozan Kabak - News - Norwich City

Kebak បានបញ្ចប់ការពិនិត្យសុខភាពកាលពីថ្ងៃចន្ទមុននឹងភ្ជាប់ទំនាក់ទំនងត្រៀមបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុង ព្រឹត្តិការណ៏ ប្រកួតជម្រុះ World Cup២០២២នៅខែកញ្ញា ទល់នឹងម៉ុងតេណេហ្គ្រោ ហ្គីប្រាល់តា និងហូឡង់។គួរ​បញ្ជាក់​ថា​រដូវ​កាលចាស់Kebakធ្លាប់លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Liverpool កាលពីខែកុម្ភៈនិងលេងបាន ១៣ ដងឱ្យ​ហង្ស​ក្រហម​ប៉ុន្តែពួកគេបានបដិសេធមិនបានទិញផ្តាច់រូបគេជាអចិន្ត្រៃយ៍។

Ozan KABAK on Twitter: "Back-to-back away wins, back-to-back clean  sheets... Sounds perfect ✌🏻 @LFC #WOLLIV And I wish a speedy recovery to  @rpatricio1_ 🙌🏻… https://t.co/tTRE36bIz6"

Kabak បាននិយាយថាៈខ្ញុំបាននិយាយជាមួយគ្រូបង្វឹកNorwich ហើយពិតជាចាប់អារម្មណ៍ចំពោះគម្រោង និងអ្វីដែល​គាត់​បានជឿជាក់លើខ្ញុំជាមួយនិងគម្រោងរបស់គាត់។ខ្ញុំបានលេងនៅ Premier League កាលពីឆ្នាំមុន ដូច្នេះខ្ញុំចង់លេង​ម្តងទៀត នៅទីនេះ។ ការមកដល់របស់ Kabak ត្រូវបានមើលឃើញថាជាកីឡាករដែលត្រូវបាន Norwich កំនត់ឈ្មោះ​បេក្ខ​ភាព​ចុងក្រោយសម្រាប់ទីផ្សារដោះដូរកីឡាករដែលត្រូវបិទនៅថ្ងៃទី៣១សីហា ២០២១នេះ៕

 

ប្រភពព័ត៍មាន៖ BBC