បរទេស៖ លោក Gareth Southgate បានលើកទឹកចិត្តឲ្យតារាឆ្នើមៗក្នុងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសរបស់លោក ស្តារមុខមាត់ពីការរបរាជ័យដ៏ខកចិត្តរបស់ពួកគេក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ២០២០ តាមរយៈការឈ្នះពាន World Cup។
ក្រុមរបស់លោក Southgate បានរងបរាជ័យទាំងការខកចិត្ត ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បានផ្តួលក្រុមជម្រើសជាតិអង់គ្លេស ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Wembley កាលពីខែកក្កដា។ បើទោះបីដឹកនាំឲ្យអង់គ្លេសឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូក្នុងរយៈពេល៥៥ឆ្នាំក៏ដោយ ប៉ុន្តែ លោក Southgate ត្រូវបានគេចោទសួរពីបច្ចេកទេសមួយចំនួនរបស់លោក និងការផ្លាស់ប្តូរកីឡាករនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។
លោកដឹងថា វិធីតែមួយក្នុងការបំបិទមាត់ក្រុមអ្នករិះគន់ និងលុបចោលការចងចាំដ៏ជូរចត់ ក្រោយពីអ៊ីតាលី បានលើកពានលើទឹកដីអង់គ្លេស គឺការឈ្នះពាន World Cup នៅកាតា ឆ្នាំក្រោយ។ ផ្លូវធ្វើដំណើររបស់អង់គ្លេស ទៅកាន់កាតា នឹងចាប់ផ្តើមជាថ្មីជាមួយនឹងការប្រកួតជម្រុះលើទឹកដីហុងគ្រី នៅរាត្រីនេះ ពោលគឺត្រឹមតែរយៈពេល៥៣ថ្ងៃប៉ុណ្ណោះ ក្រោយពីចាញ់នៅវគ្គផ្តាច់ព្រ័ត្រ។ លោក Southgate យើងប្រហែលជាត្រូវតែឈ្នះពាន World Cup នៅវគ្គផ្តាច់ព្រ័ត្រ។ គ្មានអ្វីដែលប្រៀបធៀបទៅនឹងកម្រិតនៃការប្រកួតដែលយើងមានក្នុងវគ្គផ្តាច់ព្រ័ត្រឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia