បរទេស៖ Mario Mandzukic​ បានប្រកាសជាផ្លូវការណ៏នៅថ្ងៃសុក្រនេះថារូពគេបានព្យួរស្បែកជើងដើម្បីចូលនិវត្តន៏​ពីអាជីពបាល់​ទាត់​ជា​​​ផ្លូវការណ៏​ហើយ។

Mario Mandžukić Has Retired From Football

ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិក្រូអាត បានសរសេរនៅលើបណ្តាញ សង្គមពីការសម្រេចចិត្តមួយនេះ​ក្រោយពី​ធ្លាប់ឆ្លងកាត់អាជីពនៅ Zagreb, Dinamo Zagreb, Wolfsburg, Bayern Munich, Atletico Madrid, Juventus, Al Duhail និងចុងក្រោយគឺក្លឹប AC Milan ។មានន័យថាMandzukic បានចំណាយពេល១៦ ឆ្នាំលេងអោយក្លឹបធំ​ៗទាំង​នោះ​ដែលមានវត្តមាននៅ ប្រទេសអ៊ីតាលី អេស្ប៉ាញនិងអាល្លឺម៉ង់។

Juventus transfer news: Mario Mandzukic set for new contract until 2021  after Man Utd interest | Goal.com

ចុងក្រោយបំផុតដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិគឺ  Mandzukic គឺជាវីរបុរសដែលបានរកគ្រាប់បាល់ ស៊ុតបញ្ចូលទី​ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដើម្បីនាំក្រូអាតឡើង​ទៅវគ្គ​ផ្តាច់​ព្រ័ត្រដោយជួបជាមួយក្រុមមាន់គកបារាំងនាពេលនោះ៕

 

ប្រភពព័ត៍មាន៖ Besoccer