បរទេស៖ Gareth Bale បានរកគ្រា់បាល់៣គ្រាប់( Hat-Trick)ដោយគិតលើម៉ោងបន្ថែម ដើម្បីជួយសង្គ្រោះក្រុមជម្រើសជាតិវេលស៍អោយផ្តួលក្រុមម្ចាស់ផ្ទះ បេឡារុសសម្រាប់ ការប្រកួតនៅប្រទេសរុស្ស៊ីដើម្បីបន្តក្តីសង្ឃឹមរបស់ពួកគេក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ។

វេលស៍បានចាប់ផ្តើមយ៉ាងល្អខណៈបាល់ប៉េណាល់ទីគ្រាប់ដំបូងបើកឆាកដោយបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធស្លាបក្រុមអធិរាជស Real Madrid នៅនាទីទី៥ប៉ុន្តែក្រុមម្ចាស់ផ្ទះបានខិតខំបញ្ចេញសមត្ថភាពរកគ្រាប់បាល់វាយបក២គ្រាប់នាំមុខវិញមុនបញ្ចប់តង់ទី ១ រកបានដោយកីឡាករLisakovich និងSedkoនៅនាទីទី២៩ និង៣០ ។

ទោះយ៉ាងណាBale បានបន្តរកគ្រាប់បាល់វាយបកតាមស្មើដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៦៩ តង់ទី២ មុនពេលបន្ថែមគ្រាប់បាល់ទី៣នៅនាទី៩០+៣។ បន្ទាប់ពីចាញ់ការប្រកួតបើកឆាកនៃយុទ្ធនាការរបស់ខ្លួនចំពោះក្រុមបែលហ្ស៊ិកវេលស៍ចាត់ទុកថាការប្រកួតនេះ ពួកគេមានលទ្ធភាពនិងឪកាសសម្រាប់ក្តីសង្ឃឹមឆ្លងផុតវគ្គជម្រុះក្នុងពូលEនេះ៕
ប្រភពព័ត៍មាន៖ BBC
