បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅរបស់ពួកគេទៅលើខ្សែបម្រើ Declan Rice របស់ក្រុម West Ham United នៅរដូវក្តៅឆ្នាំ ២០២២ ។

Declan Rice reveals why Man Utd forward Marcus Rashford 'shocked' him in  training | Metro News

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានគេគិតថាបានទទួលការចាប់អារម្មណ៍ពីក្រុម Man Utd, Manchester City និង Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះ ប៉ុន្តែ Declan Rice ត្រូវបានក្រុម West Ham កំណត់តម្លៃដល់ទៅ ៨០ លានផោនឯណោះ។ ក្រុមរបស់លោក Ole Gunnar Solskjaer បានបរាជ័យក្នុងការនាំយកខ្សែបម្រើថ្មីមកក្លឹបក្នុងទីផ្សាររដូវក្តៅនេះ បើទោះបីជាពួកគេបានរក្សា Paul Pogba ដែលនៅសល់កិច្ចសន្យាមួយឆ្នាំទៀតក៏ដោយ។

Man United ready to test West Ham resolve with bid for Declan Rice |  Evening Standard

ទោះយ៉ាងណាក៏ដោយក្រុម Manchester United នៅតែមានបំណងចង់ពង្រឹងក្រុមរបស់ខ្លួនបន្តទៀត ហើយបើយោងទៅតាម ESPN បានអះអាងថា Declan Rice នៅតែស្ថិតលើរ៉ាដារបស់ Man United។ របាយការណ៍នេះបានបន្ថែមថាក្រុមបិសាចក្រហមបានសម្រេចចិត្តផ្តល់អាទិភាពដល់ខ្សែបម្រើស្លាបថ្មីម្នាក់គឺ Jadon Sancho និងខ្សែការពារកណ្តាលថ្មី Raphael Varane នៅក្នុងរដូវក្តៅនេះនេះ ខណៈដែល West Ham ត្រូវបានគេយល់ឃើញថានឹងកាត់បន្ថយតម្លៃខ្លួនរបស់ Declan Rice នៅរដូវកាលក្រោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole