បរទេស៖ ខ្សែ​ការ​ពារ Ruben Dias បាន​អំ​ពាវ​នាវ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ ពង្រឹង​តំបន់​ការ​ពារ​របស់​ខ្លួន ក្រោយពី​បាន​របូត​គ្រាប់បាល់​៤​គ្រាប់ ក្នុង​ការ​ប្រកួត​៤លើក អំឡុង​ពេលនៃ​យុទ្ធនាការ​ជម្រុះ World Cup ឆ្នាំ​២០២២ របស់​ពួកគេ​។

ព័រ​ទុយ​ហ្គាល់ កំពុ​ង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​២ ក្នុងពូល A មាន​១០ពិន្ទុ ដោយ​ចេញ​តាម​ពីក្រោយ​ក្រុម​ជម្រើស​ជាតិ​ស៊ែ​ប៊ី ដោយ​សារ​តែ​​មានគ្រាប់បាល់បញ្ចូល​ទី​តិច​ជាង មុននឹង​ឈាន​ទៅកាន់​ការ​ប្រកួតនៅ​រាត្រីនេះ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​អា​ស៊ែ​បៃ​ហ្សង់​។ ពួកគេ​បាន​ត្រូវ​ការគ្រាប់បាល់​២​គ្រាប់​ពី Cristiano Ronaldo ក្រោយ​ពី​បាន​របូត​គ្រាប់​បាល់​តាម​ពីក្រោយ​ពេល​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិអៀ​រឡង់ កាលពី​ការ​ប្រកួត​​មុន ដើម្បី​ដណ្តើម​បាន​​៣ពិន្ទុ​ពេញ​។ Dias បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌​មានកាលពីថ្ងៃ​ចន្ទ​ថា៖ «យើង​មិន​រីក​រាយ​ឡើយ ហើយ​ការ​មិន​ពេញ​ចិត្ត​នោះ កើត​ឡើង​ពី​ការ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​។ ដំណោះ​ស្រាយ​គឺ​កន្លែង​ដែល​យើង​ត្រូវ​ស្វែ​រក​ចម្លើយ​ នៅក្នុង​ពូល​នេះ​។

ចម្លើយ​នោះ​គឺ​អាស្រ័យ​ទៅ​លើ​យើង​ក្នុងការ​កសាង និង​ធ្វើ​ឲ្យ​កាន់​តែល្អ​ប្រសើរ​ឡើង​»​។ លោក​គ្រូបង្វឹក Fernando Santos នឹង​ត្រូវ​អវត្តមាន Ronaldo សម្រាប់​ការ​ប្រកួត​​ជាមួយនឹង​ក្រុម​ជម្រើស​ជាតិ​អាស៊ែ​បៃ​ហ្សង់ ដែល​កំពុង​តែ​ស្ថិត​នៅ​បាត​តារាង ក្រោយពី​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Manchester United បាន​រង​ពិន័យ​កាត​លឿង​​សម្រាប់​ការ​ដោះ​ដាវចេញ នៅ​ពេល​អប​អរ​គ្រាប់បាល់​ទី​២​របស់​គេ កាលពី​សប្តាហ៍​មុន​៕

 

ប្រភព​ព័ត៌​មាន​៖ Channel News Asia