បរទេស៖ ក្រុមម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​បារាំង បានផ្តួល​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ហ្វាំង​ឡង់ ក្នុងលទ្ធ​ផល ២-០ ក្នុងការ​ប្រកួត​ជម្រុះ World Cup កាលពីថ្ងៃ​​អង្គារ ក្រោយពី​ខ្សែ​ប្រយុទ្ធ Antoine Griezmann បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ដើម្បី​បញ្ចប់​ការ​មិនស្គាល់​ឈ្នះ​ត្រឹម​៥​ប្រកួត ស្រប​​ពេល​ដែល​ក្រុម​ជម្រើស​ជាតិស្កុត​ឡេន បានរក្សា​ក្តី​សង្ឃឹម​របស់​ខ្លួន តាមរយៈ​ការយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អូ​ទ្រីស ក្នុងលទ្ធផល ១-០​។

ក្នុងការ​ប្រកួត​ផ្សេង​ទៀត ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់ និង​ហូ​ឡង់ បាន​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅកាន់​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​កា​តា ដូចគ្នា នៅឆ្នាំក្រោយ ខណៈ​ដែល Memphis Depay បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ សម្រាប់​ហូឡង់ ក្នុង​​ពេល​ពួក​គេ​បានផ្តួល​ក្រុម​ជម្រើស​ជាតិ​តួក​គី ក្នុលទ្ធផល ៦-១​។ ក្រោយពី​​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ជាមួយនឹងក្រុម​ជម្រើស​ជាតិអ៊ុយក្រែន ក្នុងការ​ប្រកួត​កាលពី​សប្តាហ៍​មុន ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នេះ ពិត​ជា​លទ្ធផលដ៏ល្អ​មួយ​សម្រាប់​ក្រុម​ក្រុម​ជម្រើស​ជាតិ​បារាំង ដែល​នៅ​តែ​ខក​ចិត្តនៅ​ឡើយ ក្រោយពី​ការ​ធ្លាក់​ចេញ​របស់​ពួក​គេពី​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​២០២០ ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ​។

លោក Didier Deschamps គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឲ្យដឹងថា៖ «យើង​មិន​បាន​ធ្វើ​អ្វី​ៗ​ឲ្យ​ល្អគ្រប់​ចំណុច​ឡើយ ប៉ុន្តែ យើង​បាន​រក​ឃើញ​ការ​ជឿជាក់​របស់​យើង​មក​វិញ​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ជោគ​វាស​នា​​របស់​យើង​ស្ថិតក្នុង​ដៃ​របស់​យើ ហើយ​យើង​ត្រូវ​តែ​បញ្ចប់​ការ​នេះនៅ​ខែ​វិច្ឆិកា​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia