បរទេស៖ លោក Gareth Southgate បាន​បញ្ជាក់ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នានា​ទាំង​ការជឿជាក់​ទាំងស្រុ ក្រោយពី​បា​បង្ហាញ​ថា ពួកគេ​អាច​ប្រកួត​​ប្រជែង​ជាមួយនឹងក្រុមខ្លាំ​បំផុត​ក្នុង Euro ឆ្នាំ​២០២០ ប៉ុន្តែ បាន​ព្រមាន​កុំ​ឲ្យ​ក្រុម​របស់​លោក​ជឿជាក់​លើ​ខ្លួន​ឯង​ពេក​។

ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស កំពុង​តែ​គ្រប់គ្រង​ស្ទើរ​តែ​ទាំងស្រុង​ក្នុងការ​ប្រកួត​ជម្រុះ World Cup វគ្គ​ចែក​ពូល​របស់​ខ្លួន នៅមុន​ពេល​ប៉ះក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ក្នុង​ទីក្រុង Warsaw នៅ​រាត្រីនេះ ហើយ​លោក Southgate មាន​បំណង​រក្សា​ការ​រីក​រាយ​ជាមួយ​នឹង​ពេល​វេលា​ល្អ​ៗ​ជានិច្ច​។ អ្នក​ចាត់​ការ​ទូទៅ​រូបនេះ ពិត​ជា​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម​ខ្លួន ក្នុង​ពេល​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហុង​គ្រី ក្នុងលទ្ធផល ៤-០ កាលពីសប្តាហ៍​មុន ហើយ​លោក​ជឿជាក់​ថា ក្រុម​របស់​លោកមាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ​ទៀត ក្រោយពី​បាន​រង​បរា​ជ័យក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​នា​ព្រឹត្តិការណ៍ Euro​។

លោក Southgate បាន​ឲ្យដឹថា៖ «ពិតណាស់ ក្រុម​នេះ​ពិត​ជា​មានការ​ជឿជាក់ហើយ​ការ​ជឿជាក់​នេះ កើត​ឡើង​ចេញ​ភស្តុតាង​នៃ​ការ​អាច​សម្រេច​បាននូវ​សមិទ្ធ​ផល​នានា និង​ការ​បង្ហាញពី​ទម្រង់​លេង​ដែល​បាន​នាំ​ឲ្យ​លទ្ធផល​ទាំង​នោះ​កើតឡើង​។ យើង​បាន​មើល​ឃើញ​ចំណុច​ទាំងនោះ​នៅហុង​គ្រី ពោល​គឺ​ទម្រង់​លេង​របស់​ពួក​គេ កា​ជឿជាក់ ប៉ុន្តែ យើង​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ផង​ដែរ ហើយ​ក៏មិនត្រូវ​ធ្វើ​ឲ្យ​ភ្លាត់​ស្នៀត​ផង​ដែរ​»​៕

 

ប្រភព​ព័ត៌​​មាន៖ The Guardian