បរទេស៖ ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម Real Sociedad កីឡាករ Mikel Oyarzabal កំពុងតែស្ថិតក្នុងរ៉ាដាឃ្លាំមើលពីក្រុម ក្រុមMan. City ខណៈដែលក្រុមជើងឯកអង់គ្លេសបានកំណត់គោលដៅផ្ទេរអាទិភាពនាំយករូបគេមករួមក្រុមនៅ រដូវក្តៅឆ្នាំ២០២២ជាមួយតម្លៃទិញផ្តាច់កុងត្រា៦៧លានផោនយោងគេហទំព័រEurosportបានចុះផ្សាយ។កីឡាករវ័យ ២៤ ឆ្នាំដែលបានរីកចំរើនលូតលាស់ចេញពីយុវជននៅក្លឹប Sociedad បានបង្ហាញទម្រង់លេងគួរ អោយចាប់អារម្មណ៏នៅរដូវកាលចាស់ដោយរកបាន ១១ គ្រាប់និងAssist ៨ ដងក្នុងការប្រកួត La Liga ចំនួន ៣៣ ប្រកួត។
ទោះបីជាMan City បានចំណាយប្រាក់ចំនួន ១០០ លានផោនដើម្បីផ្ទេរយកប្រធានក្រុមAston Villa Jack Grealish ក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះក្តី សម្រាប់ លោក Pep Guardiolaនៅតែបន្តសម្លឹងឪកាសចុះហត្ថលេខានាំយក ខ្សែប្រយុទ្ធចំណូលថ្មីនៅពេលពេលបញ្ចប់រដូវកាលនេះ ។ក្រុមមេឃខៀវហាក់បង្ហាញពីការខកខានក្នុងការបញ្ចុះបញ្ចូល Harry Kane ពីក្រុមមាន់ខ្នាយមាសTottenhamផងដែរ តែប្រសិនBernado Silva ចាកចេញនោះក្រុមនិងចាំបាច់ នាំយករូបគេមកពង្រឹងតំបន់បម្រើប្រយុទ្ធដោយនាំយកOyarzabalមករួមក្រុម។
Oyarzabal បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់រួចមកហើយពីការប្រកួត La Liga ចំនួន ៤ ដងនៅរដូវកាលនេះនិងបានជួយអោយអេស្ប៉ាញទទួលមេដៃប្រាក់សម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ ដោយរកបាន ៣ គ្រាប់និងបង្កើតឪកាសបញ្ចប់ទី ២ ដង៕
ប្រភពព័ត៍មាន៖ Sportsmole