បរទេស៖ ហុងគ្រីត្រូវសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់ពិន័យដោយឱ្យធ្វើការប្រកួតបិទទ្វារ២ចំនួន២លើក (មិនមានអ្នកគាំទ្រចូលទស្សនា) បន្ទាប់ពីធ្វើសកម្មភាពរើសអើងជាតិសាសន៍ ទៅលើកីឡាករក្រុមភ្ញៀវគឺក្រុមជម្រើសជាតិ អង់គ្លេសនៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់World Cup ២០២២នៅទីក្រុងប៊ូដាប៉េសកាលពីថ្ងៃទី ២ ខែកញ្ញាកន្លងទៅ។ទោះយ៉ាងណាការប្រកួតទាំងពីរលើកនោះអាចធ្វើការលើកពេលរហូតរយៈពេលពីរឆ្នាំ។
មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់ហុងគ្រីក៏ត្រូវបានពិន័យជាប្រាក់ ១៥៨.៤០០ ផោនស្មើនិង (២០០.០០០ ហ្វ្រង់ស្វ៊ីស)ផង ដែរ។សេចក្តីថ្លែងការណ៍របស់ FIFA បានបញ្ជាក់យ៉ាងលំអិតដូច្នេះថាៈ FIFA ប្រកាន់យកគោលជំហរមិនអាចអត់ឱនឱ្យបាន ទេសម្រាប់អាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមនៅក្នុងវិស័យបាល់ទាត់ ។ស្ថាប័នគ្រប់គ្រងវិស័យបាល់ទាត់ដ៏ធំរបស់ពិភពលោកបានបានបន្ថែមថា: យើងបដិសេធរាល់ទម្រង់ នៃការរើសអើងជាតិសាសន៍និងអំពើហិង្សាក៏ដូចជាការរំលោភបំពានផ្សេងៗទៀត។
មិនមែនជាលើកទី១ទេកាលពីខែមិថុនា២០២១កន្លងទៅ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)ក៏ បានធ្វើការពិន័យសហព័ន្ធបាល់ទាត់ហុងគ្រីចំនួន ៨៥.៥០០ ផោននិងបញ្ជាឱ្យបិទធ្វើការប្រកួតនាកីឡដ្ឋានចំនួន៣ប្រកួត។ខណៈ ការប្រកួតចុងក្រោយត្រូវបានព្យួរពីបទដែលអ្នកគាំទ្ររបស់ខ្លួនរើសអើងដោយអ្នកគាំទ្ររបស់ពួកគេអំឡុងការប្រកួតយូរ៉ូ ២០២០៕
ប្រភពព័ត៍មាន៖ BBC