បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនបញ្ចប់ការតាមប្រមាញ់យក Declan Rice ដោយបិសាចក្រហមឥឡូវនេះកំពុងសម្លឹងមើលជម្រើសជំនួសខ្សែបម្រើរបស់ក្រុម West Ham United រូបនេះ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរចេញពី London នៅរដូវក្តៅកន្លងទៅ ប៉ុន្ក្តែក្រោយពីទីផ្សារដោះដូរកីឡាករត្រូវបានបិទដោយសារខ្សែបម្រើរូបនេះនៅតែស្ថិតក្នុងក្រុម West Ham។ គ្រូបង្វឹកក្រុម Man United លោក Ole Gunnar Solskjaer ត្រូវបានគេនិយាយថាជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករវ័យ ២២ ឆ្នាំរូបនេះ ដែលបានកោតសរសើរចំពោះក្រុមរបស់លោក Gareth Southgate ក្នុងការប្រកួតពានរង្វាន់ Euro 2020 រដូវក្តៅនេះកន្លងទៅ។
ទោះយ៉ាងណាបើយោងតាម ESPN ក្រុម Man United ឥឡូវនេះកំពុងសម្លឹងមើលជម្រើសផ្សេងទៀតសម្រាប់ Rice ដែលហាក់ដូចជាត្រូវបានក្លឹប West Ham កំណត់តម្លៃខ្សែបម្រើរូបនេះខ្ពស់ខ្លាំងពេក។ របាយការណ៍នេះអះអាងថា Man United មិនច្បាស់ថាតើកីឡាករអង់គ្លេសរូបនេះមានសមត្ថភាពអាចនាំក្រុមទៅកម្រិតមួយទៀតបានទេ ខណៈដែលបិសាចក្រហមមិនបានត្រៀមខ្លួនដើម្បីបំពេញតាមការស្នើសុំរបស់ West Ham ដែលត្រូវបានគេជឿជាក់ថាទាមទារដល់ទៅ ៩០ លានផោនឯណោះ៕
ប្រភពព័ត៍មាន៖Sportsmole