បរទេស៖ Eintracht Frankfurt បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Bayern Munich រងបរាជ័យក្នុងលីកដំបូងនៅឯកីឡដ្ឋាន Allianz Arena ក្នុងការប្រកួត ៣០ លើកចុងក្រោយនេះ។

Bavarian Podcast Works Postgame Show: Bayern Munich loses 1-2 at home to Eintracht Frankfurt; Leon Goretzka scores - Bavarian Football Works

កីឡាករ Filip Kostic មានឪកាសវាយបកក្រោយសល់ពេលតែ៧ នាទីបញ្ចប់ការប្រកួតក្រោយពីGoretzkaរក បានគ្រាប់បាល់នាំមុខនៅតង់ទី១ខណៈ Hinteregger វាយបកតាម ស្មើវិញនៅនាទីទី៣២ក្នុងតង់ទី១។លទ្ធផល សប្តាហ៏ទី៧កាលពីយប់ថ្ងៃអាទិត្យបាននាំអោយ ក្រុមភ្ញៀវ Frankfurt ដែលបានទទួលជ័យជម្នះជាលើកទី ១ នៃរដូវកាលនេះនិងជាលើកដំបូងលើក្រុម Bayern Munich គិត ចាប់តាំងពីឆ្នាំ ២០០០ ។

Bayern Munich suffer shock loss to Eintracht Frankfurt for first home defeat in Bundesliga since 2019 - Eurosport

ក្រុមការពារតំណែងជើងឯក Bayern  Munich ដែលធ្លាប់ចាញ់ការប្រកួតលើកចុងក្រោយនៅ ក្នុងផ្ទះក្នុង ខ្លួនឯង កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ នៅតែបន្តឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesligaនិងនៅតែបន្ត​នាំមុខ​ក្រុមគូប្រជែង Borussia Dortmund ១ ពិន្ទុដដែល៕

ប្រភពព័ត៍មាន៖ BBC